មេបញ្ជាការកងទ័ព និងមេបញ្ជាការសង្គ្រាមពិសេស កូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ នៅក្នុងការស៊ើបអង្កេត ច្បាប់អាជ្ញាសឹក

សេអ៊ូល ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានចោទប្រកាន់មេបញ្ជាការកំពូលនៃកងទ័ព និងជាប្រធានអង្គភាពសង្គ្រាមពិសេសរបស់ខ្លួន ជុំវិញតួនាទី ដែលគេចោទប្រកាន់ ក្នុងការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី កាលពីដើមខែមុន។ អគ្គសេនាធិការកងទ័ព ឧត្តមសេនីយ៍ Park An-su ដែលមានតួនាទីជាមេបញ្ជាការច្បាប់អាជ្ញាសឹក និងឧត្តមសេនីយ៍ឯក Kwak Jong-keun ប្រធានបញ្ជាការសង្គ្រាមពិសេសកងទ័ព ត្រូវបានចោទប្រកាន់ ក្រោមការចោទប្រកាន់ពីបទបះបោរ និងការរំលោភបំពានអំណាច នេះបើតាមអយ្យការ ដែល​កំពុង​ដោះស្រាយ​សំណុំ​រឿង​របស់​ពួកគេ។ នៅថ្ងៃសុក្រនេះដែរ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងមួយក្រុម ជាមួយអង្គភាពស៊ើបអង្កេតប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រនេះ បានចាកចេញពីលំនៅដ្ឋានប្រធានាធិបតី បន្ទាប់ពីបរាជ័យក្នុងការចាប់ខ្លួនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់លោក Yoon Suk-yeol។ នៅព្រឹកថ្ងៃសុក្រនេះ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានព្យាយាមអនុវត្តដីកា ដើម្បីឃុំខ្លួនប្រធានាធិបតីលោក Yoon Suk Yeol ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ប៉ុន្តែនៅតែមិនអាចចូលទៅក្នុងលំនៅដ្ឋានរបស់លោក ក្នុងការប្រឈមមុខនឹងសេវាសន្តិសុខប្រធានាធិបតី។ ក្រុមស៊ើបអង្កេតរួមគ្នាជាមួយការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់បានមកដល់គេហដ្ឋានរបស់លោក Yoon នៅព្រឹកព្រលឹម ដើម្បីអនុវត្តដីកានេះ។ ដីកាឃុំខ្លួន ដែលមានសុពលភាពរហូតដល់ថ្ងៃច័ន្ទត្រូវបានចេញបន្ទាប់ពីលោក Yoon មិនអើពើនឹងការកោះហៅចំនួនបី ពីក្រុមអ្នកស៊ើបអង្កេតលើការចោទប្រកាន់ពីបទបះបោរជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី០៣ ខែធ្នូ ដែលនាំទៅដល់ការអនុម័តសំណើចោទប្រកាន់លោក Yoon … Continue reading មេបញ្ជាការកងទ័ព និងមេបញ្ជាការសង្គ្រាមពិសេស កូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ នៅក្នុងការស៊ើបអង្កេត ច្បាប់អាជ្ញាសឹក