លោក Blinken សារភាពថា អាមេរិកធ្លាប់បានបញ្ជូន យោធាទៅអ៊ុយក្រែន មែនទាំងពីមុនជម្លោះ

បរទេស ៖ យោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានសារភាពកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបាន បញ្ជូនអាវុធជាច្រើន ទៅអ៊ុយក្រែនដោយស្ងាត់ស្ងៀម តាំងពីរយៈពេល៥ខែ មុនជម្លោះមកម្ល៉េះ។ លោក Blinken បាននិយាយនៅក្នុងបទសម្ភាសន៍ មួយជាមួយកាសែត New York Times ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក បានធ្វើឱ្យប្រាកដថា អ៊ុយក្រែនត្រូវបានរៀបចំ ដោយបញ្ជូនលុយរាប់ពាន់លានដុល្លា និងសព្វាវុធតាំង ពីខែកញ្ញា ឆ្នាំ ២០២១ ។ លោកបានបន្ថែមទៀតថា៖អ្វីដែលយើងត្រូវមើលរាល់ដង គឺមិនត្រឹមតែយើងគួរផ្តល់វាដល់ជនជាតិអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែតើពួកគេដឹងពីរបៀបប្រើប្រាស់វាដែរ? ពួកគេអាចរក្សាវាបានដែរឬទេ?” នៅពេលត្រូវបានសួរថា តើវាដល់ពេលដែលត្រូវបញ្ចប់ជម្លោះដែរឬទេ លោក Blinken បាននិយាយថា បទឈប់បាញ់ទំនង ជានឹងផ្តល់ឱ្យរុស្ស៊ីនូវការសម្រាក ហើយថាបទឈប់បាញ់ ណាមួយត្រូវតែធានាថាអ៊ុយក្រែនអាច ទប់ស្កាត់ការឈ្លាន ពានបន្ថែមទៀត ដែលគាត់បានកត់សម្គាល់ថា អាចសម្រេចបានតាមរយៈណាតូនិងសមាជិកទាំងឡាយ។ គួរឲ្យដឹងដែរថា វិមានក្រឹមឡាំងបានរិះគន់ ម្តងហើយម្តងទៀត លើការដឹកជញ្ជូនអាវុធ របស់លោកខាងលិច ទៅកាន់អ៊ុយក្រែនដោយអះអាងថា … Continue reading លោក Blinken សារភាពថា អាមេរិកធ្លាប់បានបញ្ជូន យោធាទៅអ៊ុយក្រែន មែនទាំងពីមុនជម្លោះ