ស្រ្តីអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ត្រូវសត្វដំរីវាយប្រហារបណ្តាលឱ្យស្លាប់ ពេលកំពុងងូតទឹកឱ្យសត្វដំរី
បរទេស៖ យោងតាមគេហទំព័រ telegraph.co.uk បានឲ្យដឹងថា អ្នកទេសចរជនជាតិអេស្ប៉ាញអាយុ ២២ ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានវាយប្រហារដោយសត្វដំរី ដែលនាងងូតទឹកឱ្យក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកទេសចរនោះឈ្មោះ Blanca Ojanguren García គឺកំពុងមុជទឹកឱ្យសត្វនៅមជ្ឈមណ្ឌលថែទាំដំរីកោះយ៉ាវ ក្នុងស្រុកកោះយ៉ាវ នៃខេត្តផាងហ្គា នៅពេលដែលដំរីបានវាយប្រហារដោយភ្លុក របស់ដែលបណ្តាលឱ្យអ្នកទេសចររូបនោះ បានស្លាប់តែម្តង។ អ្នកជំនាញបានប្រាប់កាសែត Clarín ថាសត្វដំរីទំនងជាមានភាពតានតឹង ដោយសារតែសម្ពាធនៃការរស់នៅ និងការប្រាស្រ័យទាក់ទងជាមួយ អ្នកទេសចរនៅខាងក្រៅប្រព័ន្ធអេកូរបស់វា។ ការមុជទឹកឱ្យសត្វដំរី និងងូតទឹកជាមួយពួកវា គឺជាសកម្មភាពដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសថៃ។ នាយកដ្ឋានឧទ្យានជាតិប៉ាន់ប្រមាណថា ដំរីព្រៃជាង ៤.០០០ ក្បាលរស់នៅក្នុងដែនជម្រកសត្វព្រៃ ឧទ្យាន និងតំបន់អភិរក្សធម្មជាតិ ហើយមានចំនួនដំរីក្នុងស្រុកស្រដៀងគ្នា ដែលភាគច្រើនត្រូវបានប្រើប្រាស់ ក្នុងកម្មវិធីទេសចរណ៍។ អង្គការការពារសត្វពិភពលោកប៉ាន់ប្រមាណថា មានដំរីចំនួន ២ ៧៩៨ ក្បាលនៅតាមកន្លែងទេសចរណ៍ទូទាំងប្រទេស ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed