នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ទំនងជានឹងប្រកាសលាលែង ពីតំណែងនៅសប្តាហ៍នេះ

បរទេស៖ កាសែត The Globe and Mail បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ទំនងជានឹងប្រកាសលាលែងពីតំណែង នៅសប្តាហ៍នេះ ខណៈដែលលោកប្រឈមមុខ នឹងខ្វែងគំនិតគ្នាកាន់តែខ្លាំង នៅក្នុងគណបក្ស សេរីនិយមរបស់លោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយលើកឡើងពីប្រភព អនាមិកចំនួនបីដែលដឹងអំពីបញ្ហាផ្ទៃក្នុងរបស់គណបក្ស, Globe បានសរសេរថា ការប្រកាសរបស់ Trudeau អាចមកដល់នៅដើមថ្ងៃចន្ទ។ សេចក្តីប្រកាសនេះទំនងជានឹងកើតមានមុនពេល ការប្រជុំរបស់គណបក្សសេរីជាតិ នៅថ្ងៃពុធ នេះបើយោងតាមប្រភពរបស់ Globe ។ កាសែត Globe បានរាយការណ៍ថា វានៅតែមិនច្បាស់ថា តើលោក Trudeau នឹងនៅតែស្ថិតក្នុងសមត្ថភាព បណ្តោះអាសន្ន ខណៈពេលដែលគណបក្ស សេរីនិយមស្វែងរកការដឹកនាំថ្មី។ សូមជម្រាបថា លោក Trudeau បានឡើង កាន់អំណាចក្នុងឆ្នាំ ២០១៥ ហើយបានដឹកនាំក្រុម Liberals … Continue reading នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ទំនងជានឹងប្រកាសលាលែង ពីតំណែងនៅសប្តាហ៍នេះ