បរទេស៖ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក Donald Trump បានផ្តល់យោបល់ថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋអាមេរិកទី៥១ ជាផ្លូវការ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលាលែងពីតំណែង ជាអ្នកដឹកនាំគណបក្ស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trudeau បានលាលែងពី តំណែង កាលពីថ្ងៃចន្ទដោយលើកឡើងពី “ការប្រយុទ្ធផ្នែកផ្ទៃក្នុង” នៅក្នុងគណបក្សសេរី។ យ៉ាងណាក៏ដោយ លោកនឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់គណបក្សជ្រើសរើសមេដឹកនាំថ្មី ដែលឈានទៅបោះឆ្នោតសភាថ្មីដែលនឹងត្រូវកំណត់មុនដំណាច់ខែតុលា ។ លោក Trump បានបង្ហោះនៅ លើវេទិកាសង្គម Truth Social កាលពីរសៀលថ្ងៃចន្ទថា “មនុស្សជាច្រើននៅក្នុងប្រទេស កាណាដាចង់ក្លាយជារដ្ឋទី៥១” ។ “សហរដ្ឋអាមេរិក មិនអាចទទួលរងនូវឱនភាពពាណិជ្ជកម្ម និងការឧបត្ថម្ភធនដ៏ធំ ដែលកាណាដាត្រូវការដើម្បីបន្តនៅនឹងកន្លែងទៀតទេ។ Justin Trudeau បានដឹងរឿងនេះហើយបានលាលែងពីតំណែង»។ លោក Trump បានបន្ថែមថា … Continue reading លោក Donald Trumpថា ប្រទេសកាណាដា គួរតែក្លាយជារដ្ឋអាមេរិកទី៥១ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau លាលែងពីតំណែង
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed