ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងប៉ូលិសកូរ៉េខាងត្បូង ពិភាក្សាគ្នាអំពីវិធានការ ដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីឃុំខ្លួន ប្រធានាធិបតី Yoon Suk Yeol

បរទេស៖ ទីភ្នាក់ងារប្រឆាំង អំពើពុករលួយ និងប៉ូលិសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបានពិភាក្សាគ្នា អំពីវិធានការដ៏ខ្លាំង ក្លាបន្ថែមទៀត ដើម្បីឃុំខ្លួនប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់គឺលោក Yoon Suk Yeol បន្ទាប់ពីការប៉ុនប៉ងពីមុន របស់ពួកគេត្រូវបានរារាំង ដោយសេវាសន្តិសុខប្រធានាធិបតី កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ការពិភាក្សាបានគូសបញ្ជាក់ ពីឧបសគ្គដែលកំពុង ប្រឈមមុខនឹងការ ស៊ើបអង្កេតឧក្រិដ្ឋកម្ម នៅក្នុងក្រឹត្យច្បាប់អាជ្ញាសឹកថ្ងៃទី៣ ខែធ្នូរបស់លោក Yoon ដែលនាំទៅដល់ការចោទ ប្រកាន់លើរូបលោកនៅថ្ងៃទី ១៤ ខែធ្នូ ។ ដីកាឃុំខ្លួនរយៈពេលមួយសប្តាហ៍ ត្រូវបានកំណត់ថានឹងផុត កំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ប៉ុន្តែទីភ្នាក់ងារនេះ បានស្នើសុំដីកាថ្មីរបស់តុលាការទៅពង្រីក​ពេល​វេលា ​សម្រាប់​ការ​ចាប់ខ្លួនលោក Yoon ។ សូមជម្រាបថា តុលាការ ក្រុងសេអ៊ូលខាងលិច កាលពីសប្តាហ៍មុ បានចេញដីកាឃុំខ្លួនលោក Yoon និងដីកាដាច់ ដោយឡែកមួយទៀត ដើម្បីឆែកឆេរលំនៅដ្ឋាន របស់លោកបន្ទាប់ពីគាត់បានផ្គើននឹង អាជ្ញាធរដោយបដិសេធមិនចូលខ្លួន ដើម្បីសាកសួរជុំវិញការ … Continue reading ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ និងប៉ូលិសកូរ៉េខាងត្បូង ពិភាក្សាគ្នាអំពីវិធានការ ដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីឃុំខ្លួន ប្រធានាធិបតី Yoon Suk Yeol