ទិន្នផលឧស្សាហកម្មរបស់កូរ៉េខាងត្បូង ធ្លាក់ចុះចំពេលមានភាពមិនប្រាកដប្រជា ពីអស្ថិរភាពនយោបាយ
សេអ៊ូល៖ កំណើនសេដ្ឋកិច្ចយឺតយ៉ាវ ក្នុងទិន្នផលឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូង កំពុងរារាំងដល់ការស្ទុះងើបសេដ្ឋកិច្ច ទាំងមូលរបស់ប្រទេសនេះ ចំពេលមានការកើនឡើងនៃភាពមិនប្រាកដប្រជា ដែលត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយអស្ថិរភាពនយោបាយក្នុងស្រុក នេះបើតាមក្រុមអ្នកគិតគូផ្នែកសេដ្ឋកិច្ច ដែលគ្រប់គ្រងដោយរដ្ឋ។ វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) បានឲ្យដឹងនៅក្នុងរបាយការណ៍វាយតម្លៃ សេដ្ឋកិច្ចប្រចាំខែរបស់ខ្លួនថា “សេដ្ឋកិច្ចរបស់យើងនាពេលថ្មីៗនេះ បានមើលឃើញពីការធ្លាក់ចុះនៃ កំណើនទិន្នផលឧស្សាហកម្ម ដែលពន្យារពេលការកែលម្អសេដ្ឋកិច្ច ហើយភាពមិនច្បាស់លាស់ ដែលកើនឡើងបានធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ” ។ ប្រភពបានសង្កត់ធ្ងន់ថា ស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺនថែមទៀត ដោយសារស្ថានការណ៍នយោបាយក្នុងស្រុក សំដៅលើការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោកប្រធានាធិបតីលោក Yoon Suk Yeol កាលពីថ្ងៃទី០៣ ខែធ្នូ និងការចោទប្រកាន់ជាបន្តបន្ទាប់របស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។ ទោះបីជាមានការយឺតយ៉ាវជារួមក៏ដោយ KDI បានចង្អុលបង្ហាញថាការផលិត និងការនាំចេញ semiconductor នៅតែមានភាពរឹងមាំ ដោយការវិនិយោគលើបរិក្ខារ ដែលពាក់ព័ន្ធនៅតែបន្តកើនឡើង។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តក្នុងវិស័យសំណង់បានបង្ហាញពី ភាពទន់ខ្សោយជាបន្តបន្ទាប់។ យោងតាមទិន្នន័យចុងក្រោយដែលចងក្រងដោយ Statistics Korea ផលិតកម្មឧស្សាហកម្មបានថយចុះ ០,៤ភាគរយ ធៀបនឹងខែមុនក្នុងខែវិច្ឆិកា ដែលជាការធ្លាក់ចុះក្នុងរយៈពេល ៣ខែជាប់ៗគ្នា។ ទោះបីជាមានភាពចលាចលនយោបាយ នាពេលថ្មីៗនេះក៏ដោយ … Continue reading ទិន្នផលឧស្សាហកម្មរបស់កូរ៉េខាងត្បូង ធ្លាក់ចុះចំពេលមានភាពមិនប្រាកដប្រជា ពីអស្ថិរភាពនយោបាយ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed