បារាំង អំពាវនាវឱ្យអឺរ៉ុប ចាត់វិធានការប្រឆាំងនឹង មហាសេដ្ឋីអាមេរិក Elon Musk
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បានជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ។ ការអត្ថាធិប្បាយរបស់ លោក Jean-Noel Barrot ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំងកាលពីថ្ងៃពុធ គឺទាក់ទងនឹងមហាសេដ្ឋីដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក លោក Elon Musk ដែលថ្លឹងថ្លែងអំពីនយោបាយអឺរ៉ុបនៅលើវេទិកា X របស់លោក (អតីត Twitter) ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្ដីរបស់លោក Jean-Noel Barrot បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron បានរិះគន់ម្ចាស់ក្រុមហ៊ុន X សម្រាប់ការជ្រៀតជ្រែកក្នុងបញ្ហាសហភាពអឺរ៉ុប។ លោកបានចោទប្រកាន់បុរសមានបំផុតរបស់ពិភពលោក (Elon Musk ) ថា បានជ្រៀតជ្រែកដោយផ្ទាល់ នៅក្នុងការបោះឆ្នោតនៅទូទាំងទ្វីប រួមទាំងការបោះឆ្នោតសហព័ន្ធ នៅខែក្រោយនៅប្រទេសអាឡឺម៉ង់ផងដែរ។ នៅពេលសួរថាតើវេទិកា X អាចត្រូវបានហាមឃាត់នៅក្នុងប្លុកឬយ៉ាងណា រដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានឆ្លើយតបថា យន្តការដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ “ត្រូវបានដាក់ចេញនៅក្នុងច្បាប់របស់យើង”។ … Continue reading បារាំង អំពាវនាវឱ្យអឺរ៉ុប ចាត់វិធានការប្រឆាំងនឹង មហាសេដ្ឋីអាមេរិក Elon Musk
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed