បរទេស៖ ក្រសួងយុត្តិធម៍អាមេរិក បានឱ្យដឹងថា មេដឹកនាំក្រុម យ៉ាគូហ្សាជប៉ុន កាលពីថ្ងៃពុធបានសារភាពកំហុស នៅក្នុងតុលាការសហព័ន្ធ ក្នុងទីក្រុងញូវយ៉កពីបទសមគំនិតក្នុងការចរាចរវត្ថុធាតុនុយក្លេអ៊ែរ ដូចជាអ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូម សម្រាប់ផលិតអាវុធ ពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសដទៃទៀត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមក្រសួងយុត្តធម៌អាមេរិក បានឱ្យដឹងថា Takeshi Ebisawa អាយុ ៦០ឆ្នាំជាសមាជិកក្រុមឧក្រិដ្ឋកម្មក៏បានសារភាពថា បានឃុបឃិតជាមួយបណ្តាញសកល នៃសហការីពីបណ្តាប្រទេសមួយ ចំនួនរួមទាំងប្រទេសថៃ ស្រីលង្កា និងសហរដ្ឋអាមេរិក ក្នុងការជួញដូរគ្រឿងញៀន និងអាវុធ។ Anne Milgram ដែលជាប្រធានរដ្ឋបាលប្រឆាំងគ្រឿងញៀន (DEA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស៊ើបអង្កេតរបស់យើងលើ Takeshi Ebisawa និងសហការីរបស់គាត់ បានលាតត្រដាងជម្រៅដ៏គួរឱ្យភ្ញាក់ផ្អើលនៃឧក្រិដ្ឋកម្មរៀបចំជាអន្តរជាតិពីការជួញដូរសម្ភារៈនុយក្លេអ៊ែរ ដល់ការជំរុញពាណិជ្ជកម្មគ្រឿងញៀន និងការបំពាក់អាវុធដល់ពួកបះបោរដោយហិង្សា”។ Takeshi Ebisawa ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែមេសា ឆ្នាំ ២០២២ ពីបទជួញដូរគ្រឿងញៀន និងបទល្មើសអាវុធនៅក្នុងទីក្រុងញូវយ៉ក។ ប្រហែលពីរឆ្នាំក្រោយមក ការចោទប្រកាន់ពាក់ព័ន្ធនឹង … Continue reading មេដឹកនាំក្រុមយ៉ាគូហ្សាជប៉ុន សារភាពកំហុស ក្នុងការជួញដូរសម្ភារៈ នុយក្លេអ៊ែរ និងគ្រឿងញៀន ដែលពាក់ព័ន្ធនឹងប្រទេសថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed