ប្រទេសសម្ព័ន្ធមិត្ត អាមេរិក មួយនៅតំបន់អាហ្វ្រិក បង្ហាញបំណង ចង់ចូលរួមប្លុកសេដ្ឋកិច្ច BRICS
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតី កេនយ៉ា លោក William Ruto បានបង្ហាញជាសាធារណៈ នូវចេតនារបស់ប្រទេស របស់គាត់ក្នុងការចូលរួម ជាមួយនឹងក្រុមប្រទេស BRICS ។ ការប្រកាសនេះបានធ្វើឡើងដោយផ្ទាល់នៅ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក Li Xi លេខាគណៈកម្មាធិការកណ្តាល សម្រាប់អធិការកិច្ចវិន័យ នៃបក្សកុម្មុយនិស្តចិនដោយក្នុងនោះលោក Ruto បានធ្វើការអំពាវនាវ ទៅកាន់ប្រទេសចិន ដើម្បីគាំទ្រដំណើរស្វែងរក របស់ប្រទេសកេនយ៉ា សម្រាប់សមាជិកភាពនៅក្នុងក្រុម BRICS ថែមទៀតផង។ សំណើររបស់លោក Ruto បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នា របស់ប្រជាជាតិមួយ ដែលចង់ជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើនឥទ្ធិពលក្នុងតំបន់ និងសកលលោក ចំពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសម័យទំនើប យ៉ាងឆាប់រហ័ស នេះបើយោងតាមអ្វី ដែលលោកបានបញ្ជាក់។ អ្នកជំនាញការទូតនៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីប្រទេសកេនយ៉ា បានអះអាងថា ដូចប្រទេសសកលខាងត្បូងជាច្រើនផ្សេងទៀត ដោយចូលរួមជាមួយ BRICS ដែរប្រទេសកេនយ៉ា ស្វែងរកអត្ថប្រយោជន៍ពីគំរូសេដ្ឋកិច្ចសកល ដែលឆ្លើយតបនឹងតម្រូវការ របស់ប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាថ្វីបើខ្លួនជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកក៏ដោយ ប៉ុន្តែប្រទេសកេនយ៉ាបានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយចិន … Continue reading ប្រទេសសម្ព័ន្ធមិត្ត អាមេរិក មួយនៅតំបន់អាហ្វ្រិក បង្ហាញបំណង ចង់ចូលរួមប្លុកសេដ្ឋកិច្ច BRICS
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed