បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតវ់ាស៊ិនតោន ប៉ុស្តិWashington Postបានឲ្យដឹងថារដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់អន្ទាក់ជាដាក់ទណ្ឌកម្មនានា សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។ ទណ្ឌកម្មដែលបានអនុម័តទាំងឡាយ ដោយអាណត្តិរបស់លោក Bidenនឹងអាចធ្វើឲ្យមានការប្រកួត ប្រជែងផ្នែកនយោបាយ និងផ្លូវច្បាប់ក្នុងការវិលត្រឡប់មកវិញ នូវវិធានការណ៍បោសសម្អាត ដែលផ្តោតលើវិស័យ ថាមពលរបស់រុស្ស៊ី នេះបើយោងតាមប្រភព ដដែលបានរៀបរាប់ ។ កាសែតនេះបានអះអាងថាសកម្មភាព របស់លោក Biden អាចបង្កើតឧបសគ្គយ៉ាងធំ សម្រាប់លោក Trump ប្រសិនបើគាត់ស្វែងរកការដកការរឹតបន្តឹង ដែលឧបសគ្គសំខាន់ៗរួមមានក្របខ័ណ្ឌច្បាប់ ដែលទណ្ឌកម្មត្រូវបានអនុញ្ញាត និងលទ្ធភាពនៃការតស៊ូរបស់សភា ដ៏ខ្លាំងក្លាផងដែរ។ គួរឲ្យដឹងដែរថាសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ កាលពីមុនបានជំរុញ ឱ្យមានការពិន័យកាន់តែតឹងរ៉ឹង ដែលអាចធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក Trump ដើម្បីបញ្ច្រាសគោលដៅនេះឡើងមកវិញ៕ ប្រែសម្រួល៖ស៊ុនលី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed