លោក ឃឹម ហ្វីណង់ ៖ រដ្ឋមន្រ្តីកសិកម្ម មិនបានស្តីបន្ទោសកសិករ ពីការធ្វើស្រូវ OM

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់បានបកស្រាយថា ខ្លឹមសាររបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម មិនមានន័យធ្វើការស្តីបន្ទោស ទៅដល់កសិករអំពីការបង្ករបង្កើន ស្រូវប្រភេទOM ទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីមានការផ្សព្វផ្សាយខ្លឹមសារ នៃការបកស្រាយរបស់លោករដ្ឋមន្រ្តី ឌិត ទីណា ខុសពីការពិតអំពីស្រូវធ្លាក់ថ្លៃ (ប្រភេទស្រូវOM)ថា រដ្ឋមន្រ្តីបន្ទោសកសិករធ្វើស្រូវប្រាំងOMច្រើនពេក ធ្វើឱ្យតម្លៃស្រូវធ្លាក់ចុះ ហើយកសិករមិនស្តាប់ តាមមន្រ្តីជំនាញ ដែលជម្រុញឱ្យប្តូរពូជស្រូវ មុនពេលដាំដុះ បន្ទាប់ពីលោករដ្ឋមន្រ្តី បានមានប្រសាសន៍ពីតម្លៃស្រូវ OM ធ្លាក់ថ្លៃ និងអ្វីដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម ដែលជាសេនាធិការ បានធ្វើ និងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ នៅក្នុងបណ្តាញតេឡេក្រាម របស់ក្រសួងជាវិដេអូ ជាង ១០នាទីកាលពីរាត្រី១៣ មករា ។ លោក ឃឹម ហ្វីណង់ បានលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួន នាថ្ងៃ១៤ មករាថា ពេលវេលានេះ មិនមែនជាពេលកេងចំណេញ នយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា … Continue reading លោក ឃឹម ហ្វីណង់ ៖ រដ្ឋមន្រ្តីកសិកម្ម មិនបានស្តីបន្ទោសកសិករ ពីការធ្វើស្រូវ OM