ប្រភព៖ ប៉ូលីស និងមន្រ្តី CIO រហូតដល់ ១.០០០នាក់ នឹងចូលរួមចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅព្រឹកថ្ងៃពុធ

បរទេស៖ មន្ត្រីប៉ូលីស និងភ្នាក់ងារប្រឆាំងអំពើពុករលួយ បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីផែនការឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol ចំពេលមានការចង្អុលបង្ហាញថា ក្រុមអ្នកស៊ើបអង្កេតអាចនឹងព្យាយាមម្តងទៀតដើម្បីចាប់លោក Yoon នៅព្រឹកថ្ងៃពុធ,  នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមប្រភពថា ក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យស៊ើបអង្កេតជាតិ , ក្រុមប៉ូលិសនៅក្នុងតំបន់នៃទីក្រុងសេអ៊ូល និងការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានជួបប្រជុំគ្នាកាលពីព្រឹកមិញ ដើម្បីរៀបចំផែនការប៉ុនប៉ងឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។ ប្រភពបាននិយាយថា មន្ត្រី CIO បានទិញឧបករណ៍បំពងសម្លេង, ថ្មសម្រាប់កាមេរ៉ាដែលពាក់លើរាងកាយ និងឧបករណ៍ផ្សេងៗទៀត។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ មន្ត្រីត្រូវបានគេនិយាយថា បានពិភាក្សាអំពីវិធានការដែលធានាការចូលទៅកាន់គេហដ្ឋានប្រធានាធិបតី លោក Yoon Suk Yeol នៅកណ្តាលទីក្រុងសេអ៊ូល ដែលត្រូវបានពង្រឹងដោយលួសបន្លា និងរបាំងដោយប្រើប្រាស់យានយន្ត។ ប្រតិបត្តិការនេះអាចប្រព្រឹត្តទៅនៅព្រឹកព្រលឹមម៉ោង ៥ ព្រឹកថ្ងៃពុធ ប៉ុន្តែពេលវេលាអាចផ្លាស់ប្តូរដោយពិចារណាលើទំហំនៃការប៉ុនប៉ង ដែលត្រូវបានគេរំពឹងថានឹងមានការចូលរួមពីប៉ូលីសប្រហែល ១.០០០នាក់ ៕ ប្រែសម្រួលៈ ណៃ … Continue reading ប្រភព៖ ប៉ូលីស និងមន្រ្តី CIO រហូតដល់ ១.០០០នាក់ នឹងចូលរួមចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅព្រឹកថ្ងៃពុធ