ថៃ ៖ អ្នករិះគន់ថា កន្លែងកម្សាន្តកាស៊ីណូ នឹងអនុញ្ញាតឱ្យមានការធ្វើអាជីវកម្មខុសច្បាប់ ដើម្បីលាងលុយ
បរទេស៖ អ្នករិះគន់បានព្រមានថា កន្លែងកម្សាន្ត ដែលកាស៊ីណូ នឹងត្រូវបានអនុញ្ញាតឱ្យដំណើរការ នឹងត្រូវប្រើប្រាស់ដោយអាជីវកម្មខុសច្បាប់ ដើម្បីលាងលុយ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Rangsiman Rome សមាជិកសភា ក្នុងបញ្ជីគណបក្សប្រជាជន (PP) ដែលជាបក្សប្រឆាំង បាននិយាយថា អាជីវកម្មចិនដែលជាប់ទាក់ទងនឹងអំពើខុសច្បាប់ អាចវិនិយោគលើ អាជីវកម្មបែបនេះ ហើយខ្លះក៏អាចជាអ្នកលាងមូលនិធិខុសច្បាប់ តាមរយៈកាស៊ីណូនៅទីនោះផងដែរ ។ លោក Rangsiman បាននិយាយថា រដ្ឋាភិបាលមិនទាន់មានវិធានការជាក់ស្តែងណាមួយ ដើម្បីដោះស្រាយអាជីវកម្មទាំងនេះទេ។ លោកបាននិយាយទៀតថា “អាជីវកម្មចិន ដែលទាក់ទងនឹងអំពើខុសច្បាប់ គឺបានប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានសម្រាប់សកម្មភាពខុសច្បាប់ ប៉ុន្តែរដ្ឋាភិបាល មិនមានវិធានការច្បាស់លាស់ ក្នុងការបង្ក្រាបពួកគេទេ”។ លោកបានបន្ថែមថា ខណៈដែលរដ្ឋាភិបាលសង្ឃឹមថា កន្លែងកម្សាន្ត កាស៊ីណូនឹងទាក់ទាញភ្ញៀវទេសចរ និងនាំយកប្រាក់កាន់តែច្រើនមកប្រទេសនេះ ប្រទេសថៃ នឹងនៅតែប្រឈមមុខ នឹងការប្រកួតប្រជែងពីកាស៊ីណូ នៅម៉ាកាវ និងសិង្ហបុរី ៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed