ការនាំចេញផ្លែទុរេន របស់ថៃទៅកាន់ប្រទេសចិន មានបញ្ហា ដោយសារតែការពិនិត្យឃើញ សារធាតុបង្កជាជំងឺមហារីក

បរទេស៖ គយចិនបានបញ្ជា ឱ្យត្រួតពិនិត្យយ៉ាងតឹងរឹង នូវលទ្ធផលធ្វើតេស្តមន្ទីរពិសោធន៍ សម្រាប់សារធាតុ Basic Yellow 2 ដែលជាសារធាតុបង្កមហារីក លើផ្លែឈើ ដែលបង្កបញ្ហាដល់ ការនាំចេញទុរេនថៃ ទៅកាន់ប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រភពពីក្រសួងកសិកម្ម និងសហករណ៍ របស់ប្រទេសថៃបានប្រាប់កាសែត Thansettakij កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំង ប្រទេសចិនត្រូវបានគេប្រាប់ ឱ្យបដិសេធការនាំចេញទុរេនថៃដែលខ្វះលទ្ធផលមន្ទីរពិសោធន៍ដែលគេត្រូវការ ។ ប្រភពដដែលបន្តថា ការដឹកជញ្ជូនមួយចំនួនទៅព្រលាន យន្តហោះអន្តរជាតិ Nanning Wuxu ត្រូវបានបដិសេធ។ កាសែត The Nation របស់ថៃ រាយការណ៍ថា សារធាតុ Basic Yellow 2 ដែលជាសារធាតុសរីរាង្គពណ៌លឿង ដែលប្រើជាទូទៅក្នុងក្រណាត់ ក្រដាស ស្បែកសត្វ និងថ្នាំលាបផ្ទះ ត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុម 2B ដោយអង្គការសុខភាពពិភពលោក។ ចំណាត់ថ្នាក់ 2B គឺសម្រាប់សារធាតុ … Continue reading ការនាំចេញផ្លែទុរេន របស់ថៃទៅកាន់ប្រទេសចិន មានបញ្ហា ដោយសារតែការពិនិត្យឃើញ សារធាតុបង្កជាជំងឺមហារីក