ក្រុមហ៊ុន Meta ត្រៀមបណ្តេញបុគ្គលិករាប់ពាន់នាក់ក្រោយពេលបំពាក់មុខងារ AI បន្ថែមទៀត

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ ជាផ្នែកនៃការកាត់បន្ថយដោយផ្អែកលើការអនុវត្តដ៏ទូលំទូលាយបន្ថែមទៀត។ ព័ត៌មាននេះត្រូវបានគេចេញផ្សាយ នេះបើយោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរួចរាល់នៅខាងផ្ទៃក្នុងរបស់ CEOក្រុមហ៊ុនគឺលោក Mark Zuckerberg និងដែលដកស្រង់យកមកចេញផ្សាយដោយកាសែត Bloomberg និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតកាលពីថ្ងៃអង្គារ។ នៅក្នុងកិច្ចព្រមព្រៀងឬអនុស្សរណៈដែលត្រូវបានរាយការណ៍ថាបានផ្ញើទៅបុគ្គលិក Meta ទាំងអស់ ក្រុមហ៊ុនបាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិកប្រហែល ៥ភាគរយ ដែលខ្លួនចាត់ទុកថាជាអ្នកធ្វើការមានផលិតភាពទាបបំផុត។ក្នុងនោះផងដែរនិយោជិតដែលរងផលប៉ះពាល់នឹងត្រូវបានជូនដំណឹងត្រឹមថ្ងៃទី១០ខែកុម្ភៈ ហើយទទួលបានការដកចេញដោយសប្បុរស ស្របតាមអ្វីដែលក្រុមហ៊ុនបានផ្តល់ពីមុនផងដែរ។ គួរឲ្យដឹងដែរថាចំណាត់ការចុងក្រោយនេះគឺតំណាងឱ្យការបញ្ឈប់ការងារដ៏ធំបំផុតរបស់ Meta ចាប់តាំងពីវាបានកាត់បន្ថយការងារចំនួន២១,០០០ម្តងហើយដែលជិតមួយភាគបួននៃកម្លាំងការងាររបស់ខ្លួនក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកច្រើនជាង៧២,០០០ នាក់ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសចុងក្រោយបំផុតរបស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី