ប៉ូលីសឥណ្ឌា ចាប់ខ្លួនបុរសរហូតដល់៤៩នាក់ ដែលបានចាប់រំលោភក្មេងស្រី ម្នាក់អស់រយៈពេលជាច្រើនឆ្នាំ
បរទេស៖ ប៉ូលិសបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា បុរសជាង៤០នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់អស់រយៈពេលជាច្រើនឆ្នាំ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនរងគ្រោះដែលមានវ័យក្មេង គឺជាអ្នកស្ថិតក្នុងវណ្ណៈទាប ដែលជាក្រុមទាបបំផុតនៅក្នុងប្រព័ន្ធវណ្ណៈហិណ្ឌូ ដែលត្រូវបានកំណត់គោលដៅ សម្រាប់អំពើហិង្សាផ្លូវភេទនៅក្នុងប្រទេសដែលមានអត្រាឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីខ្ពស់។ ស្ត្រីមិនបញ្ចេញឈ្មោះដែលឥឡូវមានអាយុ ១៨ ឆ្នាំបាននិយាយថា មានបុរសប្រហែល ៦០ នាក់បានរំលោភផ្លូវភេទនាងនៅរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីពេលនាងមានអាយុ ១៣ ឆ្នាំ។ មន្ត្រីប៉ូលិសស្រុក Pathanamthitta លោក Nandakumar S បានប្រាប់ AFP ថា “មនុស្ស ៤៩នាក់ត្រូវបានចាប់ខ្លួន” ។ បុរសជាប់ចោទត្រូវបានស្ត្រីស្គាល់សមាសភាព ហើយរួមទាំងអ្នកជិតខាង និងក្រុមគ្រួសារមិត្តភក្តិផងដែរ។ លោក Rajeev N មេធាវីដែលដឹកនាំគណៈកម្មាធិការសុខុមាលភាពកុមារក្នុងតំបន់បានប្រាប់ AFP ថា ឪពុកម្តាយរបស់ស្ត្រីរងគ្រោះ “មិនបានដឹងពីសុបិន្តអាក្រក់របស់កូនស្រីរបស់ពួកគេទេ” ៕ ប្រែសម្រួលៈ ណៃ តុលា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed