ក្រសួងឌីជីថលថៃ កំពុងសម្របសម្រួល ជាមួយប្រទេសជិតខាង ដើម្បីបង្ក្រាបការឆបោក តាមទូរស័ព្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប៊ិះក្លាយជាជនរងគ្រោះ

បរទេស៖ ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គម របស់ប្រទេសថៃ កំពុងសម្របសម្រួលជាមួយប្រទេសជិតខាង ដើម្បីបង្ក្រាបការហៅទូរសព្ទបោកប្រាស់ ឬ ឆបោកតាមទូរស័ព្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ូណាវ៉ាត្រា បានអះអាងកាលពីថ្ងៃពុធថា លោកស្រីស្ទើរ តែក្លាយជាជនរងគ្រោះ នៃការបោកប្រាស់ តាមទូរសព្ទដោយប្រើសំឡេង AI ក្លែងបន្លំជាសំឡេងមេដឹកនាំបរទេស ដោយសុំជំនួយពីលោកស្រី។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី Prasert Jantararuangtong ក្នុង​តួនាទី​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ កាលពី​ថ្ងៃ​ព្រហស្បតិ៍បាននិយាយថា លោកស្រី ផែតងតាន ដែលធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន (ADGMIN) លើកទី ៥ ដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅទីក្រុងបាងកក បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃសកម្មភាពអាស៊ានក្នុងលក្ខណៈរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំង នឹងការបោកប្រាស់តាមអ៊ីនធឺណិតឆ្លងដែន។ នាយករដ្ឋមន្ត្រីបានស្នើឱ្យ លោក Prasert ដោះស្រាយករណីដែលលោកស្រីស្ទើរ តែក្លាយជាជនរងគ្រោះ នៃក្រុមឆបោកដោយសារ តែក្រុមឆបោក … Continue reading ក្រសួងឌីជីថលថៃ កំពុងសម្របសម្រួល ជាមួយប្រទេសជិតខាង ដើម្បីបង្ក្រាបការឆបោក តាមទូរស័ព្ទ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប៊ិះក្លាយជាជនរងគ្រោះ