តុលាការក្រុងសេអ៊ូល ច្រានចោលសំណើ ដើម្បីពិនិត្យមើលភាពស្របច្បាប់ លើដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk-yeol

បរទេស ៖ តុលាការក្រុងសេអ៊ូល បានច្រានចោលសំណើ ដើម្បីពិនិត្យមើលភាពស្របច្បាប់ លើដីកាចាប់ខ្លួនប្រធានាធិបតី Yoon Suk-yeol ដោយតុលាការ គឺបានអនុញ្ញាតឱ្យការសួរចម្លើយរបស់លោក Yoon Suk-yeol បន្តទៀត។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បានដាក់ញត្តិទៅតុលាការក្រុងសេអ៊ូល កាលពីថ្ងៃទី១៥ ខែមករា ដើម្បីពិនិត្យឡើងវិញ នូវភាពស្របច្បាប់ នៃការស៊ើបអង្កេតដោយការិយាល័យ ស៊ើបអង្កេតអំពើពុករលួយប្រឆាំង នឹងមន្ត្រីជាន់ខ្ពស់ (CIO) ទៅលើរូបលោក Yoon Suk-yeol លើការចោទប្រកាន់ពីបទបះបោរ ទាក់ទងនឹងការប្រកាសច្បាប់ អាជ្ញាសឹកនៅដើមខែធ្នូ ឆ្នាំ ២០២៤ ។ យោងតាមក្រុមមេធាវី គឺខាង CIO មិនមានសិទ្ធិក្នុងការស៊ើបអង្កេតការ ចោទប្រកាន់នេះទេ ដូច្នេះដីកាចាប់ខ្លួនប្រធានាធិបតី Yoon ដែលចេញដោយតុលាការក្រុង សេអ៊ូលខាងលិច តាមសំណើរបស់ CIO គឺ “មិនត្រឹមត្រូវ” ។ … Continue reading តុលាការក្រុងសេអ៊ូល ច្រានចោលសំណើ ដើម្បីពិនិត្យមើលភាពស្របច្បាប់ លើដីកាចាប់ខ្លួន ប្រធានាធិបតី Yoon Suk-yeol