ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានផ្លាស់ទៅបន្ទប់ឃុំឃាំង ទំហំ ១២ ម៉ែត្រការ៉េ នៃមជ្ឈមណ្ឌលឃុំឃាំងសេអ៊ូល

បរទេស៖ មន្ត្រីកែប្រែបាននិយាយនៅថ្ងៃចន្ទថា ប្រធានាធិបតីដែលត្រូវឃុំខ្លួន គឺលោក Yoon Suk Yeol ត្រូវបានផ្លាស់ទៅបន្ទប់ឃុំឃាំងដាច់តែឯង នៃមជ្ឈមណ្ឌលឃុំឃាំងសេអ៊ូល បន្ទាប់ពីលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោម ការចាប់ខ្លួនជាផ្លូវការកាលពីចុងសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Yoon ត្រូវបានគេផ្ទេរទៅបន្ទប់ទំហំ ១២ ម៉ែត្រការ៉េនៅមជ្ឈមណ្ឌលឃុំឃាំង Uiwang ភាគខាងត្បូងនៃទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យ បន្ទាប់ពីតុលាការក្រុងសេអ៊ូលភាគខាងលិច បានចេញដីកាចាប់ខ្លួនជាផ្លូវការ។ នេះបើតាមលោក Shin Yong-hae អគ្គស្នងការនៃសេវាកែតម្រូវកូរ៉េ។ លោក Shin បានប្រាប់ក្រុមសមាជិកសភា ក្នុងសម័យប្រជុំនៃគណៈកម្មាធិការនីតិកម្ម និងតុលាការនៃរដ្ឋសភាថា “(Yoon) ត្រូវបានផ្លាស់ប្តូរពីបន្ទប់ឃុំឃាំង សម្រាប់ជនសង្ស័យទៅកាន់ ផ្នែកឃុំឃាំងទូទៅ ហើយ (ខ្ញុំ) បានទទួលរបាយការណ៍ថា គាត់បានចំណាយពេលពេញមួយយប់” ។ យោងតាមលោក Shin បានឱ្យដឹងថា បន្ទប់ឃុំឃាំងលោក Yoon ដែលជាធម្មតាផ្ទុកមនុស្សពី ៥ ទៅ ៦ នាក់ … Continue reading ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានផ្លាស់ទៅបន្ទប់ឃុំឃាំង ទំហំ ១២ ម៉ែត្រការ៉េ នៃមជ្ឈមណ្ឌលឃុំឃាំងសេអ៊ូល