លោក ដូណាល់ ត្រាំ ប្រកាសវិនិយោគទឹកប្រាក់ ៥០០ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនា សម្ព័ន្ធបញ្ញាសិប្បនិម្មិតនៅសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីការវិនិយោគដែលមានទឹកប្រាក់ចំនួន ៥០០ពាន់លានដុល្លារពីក្រុមហ៊ុន OpenAI, SoftBank និង Oracle ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) នៅសហរដ្ឋអាមេរិក ។ នៅក្នុងព្រឹត្តិការណ៍មួយ នៅឯសេតវិមានកាលពីរសៀលថ្ងៃអង្គារ លោក ត្រាំ បានថ្លែងថា ក្រុមហ៊ុនទាំង៣គ្រោងនឹងចាប់ដៃគូរ លើក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ AI ថ្មីមួយដែលមានឈ្មោះថា Stargate ដែលនឹងកំពុងសាងសង់ “ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនិម្មិតដើម្បីផ្តល់ថាមពលដល់ AI ជំនាន់ក្រោយ” បូករួមទាំងមជ្ឈមណ្ឌលទិន្នន័យ នៅទូទាំងប្រទេសទាំងមូលផងដែរ ។ ក្រុមហ៊ុននឹងចាប់ផ្តើមជាមួយនឹង ការវិនិយោគដែលមានទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារ ជាមួយនឹងគម្រោងវិនិយោគរហូតដល់ ៥០០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងគម្រោងក្នុងរយៈពេល៤ឆ្នាំខាងមុខ ។ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាទាំង៣ បានចូលរួមជាមួយប្រធានាធិបតី នៅឯសេតវិមានសម្រាប់ការប្រកាសនេះ ។ គួររំលឹកថា កាលពីដើមខែមករា លោក ត្រាំ បានប្រកាសថា ទឹកប្រាក់ចំនួនចំនួន ២០ពាន់លានដុល្លារពីអ្នកអភិវឌ្ឍន៍ Emirati នឹងត្រូវបានវិនិយោគដើម្បីបង្កើតមជ្ឈមណ្ឌល … Continue reading លោក ដូណាល់ ត្រាំ ប្រកាសវិនិយោគទឹកប្រាក់ ៥០០ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនា សម្ព័ន្ធបញ្ញាសិប្បនិម្មិតនៅសហរដ្ឋអាមេរិក