បរទេស ៖ ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ការតម្លើងពន្ធដ៏មានសក្ដានុពលបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគំរាមទារពន្ធ ១០ភាគរយ លើការនាំចូលរបស់ចិននៅថ្ងៃទី១ ខែកុម្ភៈ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែមិរា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការការពារ “ផលប្រយោជន៍ជាតិ” របស់ខ្លួន។ លោកស្រីបានបន្តថា «យើងតែងតែជឿជាក់ថាគ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមពន្ធដារនោះទេ»។ បន្ទាប់ពីការកត់សម្គាល់របស់លោក Trump សន្ទស្សន៍ CSI 300 ឬ សន្ទស្សន៍ទីផ្សារ របស់ប្រទេសចិនបានធ្លាក់ចុះ ០,៩ភាគរយ កាលពីថ្ងៃពុធ។ សន្ទស្សន៍សហគ្រាសចិន Hang Seng ដែលបានចុះបញ្ជីនៅហុងកុង ដែលតាមដានភាគហ៊ុនចិនបានធ្លាក់ចុះ ២ភាគរយ ។ ប្រតិកម្មរបស់ទីក្រុងប៉េកាំងបានកើតឡើងបន្ទាប់ពីលោក Trump បាននិយាយថា ក្រុមរបស់លោកកំពុងសម្លឹងមើលទៅលើសក្តានុពលនៃការដំឡើងពន្ធ ១០ភាគរយ លើការនាំចូលរបស់ចិន ដោយសារតែប្រទេសចិនបាននឹងកំពុង “បញ្ជូនថ្នាំញៀនប្រភេទ fentanyl ទៅកាន់សហរដ្ឋអាមេរិកតាមរយៈប្រទេសម៉ិកស៊ិក និង កាណាដា” … Continue reading ប្រទេសចិនត្រៀមខ្លួន សម្រាប់សង្គ្រាមពាណិជ្ជកម្ម ដ៏មានសក្ដានុពល បន្ទាប់ពីលោក Trump គំរាមតម្លើងពន្ធលើទំនិញខ្លួន នៅថ្ងៃទី១ ខែកុម្ភៈ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed