ទីភ្នាក់ងារ CIA វាយតម្លៃថា ជំងឺកូវីដ-១៩ ទំនងជា កើតឡើងពីការភាយចេញពីមន្ទីរពិសោធន៍
ញ៉ូវយ៉ក៖ អ្នកនាំពាក្យទីភ្នាក់ងារបានលើកឡើង កាលពីថ្ងៃសៅរ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល ហៅកាត់ថា (CIA) បានវាយតម្លៃថា ជំងឺរាតត្បាតកូវីដ-១៩ (COVID-19) គឺ “ទំនងជា” កើតចេញពីមន្ទីរពិសោធន៍ ជាជាងពីកើតពីធម្មជាតិ ។ ទីភ្នាក់ងារខាងលើនេះមានរយៈពេល ជាច្រើនឆ្នាំបានឲ្យដឹងថា វាមិនអាចសន្និដ្ឋាន ថាតើ ជំងឺកូវីដ-១៩ គឺជាលទ្ធផលនៃឧប្បត្តិហេតុមន្ទីរពិសោធន៍ ឬវាមានប្រភពដើមពីធម្មជាតិ ។ យោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់ សហរដ្ឋអាមេរិកបានឲ្យដឹងថា ប៉ុន្តែនៅក្នុងសប្តាហ៍ចុងក្រោយនៃរដ្ឋបាលលោក បៃដិន អតីតនាយក CIA លោក William Burns បានស្នើឱ្យអ្នកវិភាគ និងអ្នកវិទ្យាសាស្ត្ររបស់ទីភ្នាក់ងារ CIA ធ្វើការប្តេជ្ញាចិត្តច្បាស់លាស់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ ជាប្រវត្តិសាស្ត្រនៃជំងឺរាតត្បាត ។ ទីភ្នាក់ងារ CIA បញ្ជាក់ថា វាមាន “ទំនុកចិត្តតិចតួច” ក្នុងការវាយតម្លៃរបស់ខ្លួនថា “ប្រភពដើមនៃការស្រាវជ្រាវនៃជំងឺរាតត្បាត COVID-19 ទំនងជា” ហើយកត់សម្គាល់នៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួនថា សេណារីយ៉ូទាំង២ ប្រភពដើមមន្ទីរពិសោធន៍ និងប្រភពដើមពីធម្មជាតិ នៅតែអាចជឿជាក់បាន ។ ស្ថានទូតចិន … Continue reading ទីភ្នាក់ងារ CIA វាយតម្លៃថា ជំងឺកូវីដ-១៩ ទំនងជា កើតឡើងពីការភាយចេញពីមន្ទីរពិសោធន៍
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed