បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទ ប្រកាន់ជាផ្លូវការ ទៅលើប្រធានាធិបតី Yoon Suk Yeol ពីបទដឹកនាំការបះបោរកំឡុង ពេលដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លី របស់លោកកាលពីខែមុន ។ លោក Yoon ដែលត្រូវបានចោទ ប្រកាន់ កាលពីថ្ងៃទី១៤ ខែធ្នូ ប្រឈមមុខនឹងការចោទ ប្រកាន់ពីបទរំលោភអំណាច និងធ្វើឱ្យខូចដល់ ស្ថាប័នប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Yoon បានប្រកាសច្បាប់ អាជ្ញាសឹកជាបន្ទាន់នៅថ្ងៃទី៣ ខែធ្នូដោយអះអាងថា ក្រុមប្រឆាំងកំពុងរៀបចំ “ការបះបោរ” និងចោទប្រកាន់ថា ក្រុមប្រឆាំងបានអាណិតអាសូរ ដល់ប្រទេសកូរ៉េខាងជើង ។ វិធានការដ៏ចម្រូងចម្រាសនេះ ត្រូវបានលុបចោល ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដែលនាំទៅដល់ការចោទ ប្រកាន់របស់លោកដោយរដ្ឋសភា ។ ការចាប់ខ្លួនលោក Yoon កាលពីថ្ងៃទី ១៥ ខែមករា បានបង្កឱ្យមានការតវ៉ា … Continue reading ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ប្រឈមនឹងការជាប់ ពន្ធនាគារអស់មួយជីវិត ឬកាត់ទោសប្រហារជីវិត ក្រោយតុលាការចោទប្រកាន់ ជាផ្លូវការពីបទបះបោរ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed