ប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទ ប្រកាន់ពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក
សេអ៊ូល ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេបានចោទប្រកាន់ប្រធានាធិបតី កូរ៉េខាងត្បូងលោក Yoon Suk Yeol ជុំវិញការចោទប្រកាន់ ពីបទបះបោរទាក់ទង នឹងការដាក់ច្បាប់អាជ្ញាសឹក រយៈពេលខ្លីរបស់លោកកាលពីខែមុន ។ ជាមួយនឹងការចោទប្រកាន់នេះលោក Yoon បានក្លាយជាប្រធានាធិបតីកាន់តំណែង ដំបូងគេក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលត្រូវបានចោទប្រកាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។ លោក Yoon ត្រូវបានឃុំខ្លួននៅថ្ងៃទី១៥ ខែមករាសម្រាប់ការសាកសួរជុំវិញ ការប្រកាសច្បាប់អាជ្ញាសឹករបស់លោកនៅដើមខែធ្នូ ហើយត្រូវបានចាប់ខ្លួនជាផ្លូវការ ប៉ុន្មានថ្ងៃក្រោយមក។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ការផ្លាស់ប្តូរនេះកើតឡើងមួយថ្ងៃមុន ពេលការឃុំខ្លួនរបស់លោក ត្រូវបានកំណត់ឱ្យបញ្ចប់។ ទីភ្នាក់ងារព័ត៌មានបានដកស្រង់សម្តីក្រុមអយ្យការ ដែលស៊ើបអង្កេតករណីនេះថា ពួកគេបានពិនិត្យភស្តុតាងយ៉ាងម៉ត់ចត់ ហើយបានសន្និដ្ឋានថា ការចោទប្រកាន់ជនជាប់ចោទ គឺសមរម្យដោយផ្អែកលើការវាយតម្លៃដ៏ទូលំទូលាយនេះ។ នៅឆ្នាំ២០១៨ អតីតប្រធានាធិបតីលោក Lee Myung Bak ត្រូវបានចោទប្រកាន់ពីបទពុករលួយ ដែលជាអតីតប្រធានាធិបតីទី៤ ដែលត្រូវបានចោទប្រកាន់ បន្ទាប់ពីអតីតមេដឹកនាំផ្តាច់ការយោធា របស់ប្រទេសលោក Chun Doo Hwan និងលោក Roh Tae … Continue reading ប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទ ប្រកាន់ពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed