កូឡុំប៊ី ប្រកាសដំឡើងពន្ធ លើមុខទំនិញអាមេរិក បន្ទាប់ពីការគំរាមកំហែងរបស់លោក ត្រាំ
បូហ្គោតា៖ ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានប្រកាសដំឡើងពន្ធ ២៥ ភាគរយលើទំនិញទាំងអស់ ពីសហរដ្ឋអាមេរិកនៅក្នុងវិធានការសងសឹក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធលើប្រទេសកូឡុំប៊ី។ លោក ត្រាំ បានឲ្យដឹងថា លោកនឹងដាក់ពន្ធ ២៥ ភាគរយ និងទណ្ឌកម្មផ្សេងៗលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសអាមេរិកខាងត្បូង បដិសេធមិនអនុញ្ញាតឱ្យចុះចត យន្តហោះយោធាពីរគ្រឿង ដែលដឹកជនអន្តោប្រវេសន៍និរទេស។ លោកបានលើកឡើងថា “ខ្ញុំបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស ដំឡើងពន្ធលើការនាំចូលពីសហរដ្ឋអាមេរិកចំនួន ២៥ភាគរយ” ដោយលោក Petro បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X. ដោយអះអាងថា រដ្ឋាភិបាលនឹងជួយក្នុងការជំនួស ផលិតផលសហរដ្ឋអាមេរិកទាំងនោះ ជាមួយនឹងផលិតផលកូឡុំប៊ី។ លោកបានឲ្យដឹងនៅក្នុងសារមួយទៀតថា លោកនឹងមិនអនុញ្ញាតឱ្យជនអន្តោប្រវេសន៍កូឡុំប៊ី ត្រូវបានដឹកជញ្ជូនតាមយន្តហោះយោធាដោយដាក់ខ្នោះដៃ ដូចជាពួកគេជាឧក្រិដ្ឋជននោះទេ ៕ ប្រែសម្រួល ឈូក បូរ៉ា
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed