អ.ស.ប៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹង កាលពីថ្ងៃអង្គារថា ខ្លួនបានទទួលការជូនដំណឹងជាផ្លូវការពីក្រុងវ៉ាស៊ីនតោន អំពីការដកខ្លួនចេញ ពីកិច្ចព្រមព្រៀងបម្រែបម្រួល អាកាសធាតុទីក្រុងប៉ារីស ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក បានជូនដំណឹងដល់អគ្គលេខាធិការ ក្នុងនាមជាអ្នកតម្កល់ទុក ការដកខ្លួនចេញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៥ ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥” ។ លោកបានបញ្ជាក់ថា “យោងតាមមាត្រា២៨ត្រង់កថាខ័ណ្ឌ២នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការដកខ្លួនរបស់សហរដ្ឋអាមេរិក នឹងចូលជាធរមាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦” ។ គួរបញ្ជាក់ថា អ្នកនាំពាក្យខាងលើនេះ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញា ចិត្តរបស់អង្គការសហប្រជាជាតិ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ប្រកបដោយប្រសិទ្ធភាពដើម្បីកំណត់ការកើនឡើង នៃសីតុណ្ហភាពពិភពលោកដល់១,៥អង្សាសេ ។ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃដំបូងដែលលោកវិលត្រឡប់មកកាន់សេតវិមានវិញ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ … Continue reading UN ប្រកាសថា ខ្លួនបានទទួលការ ជូនដំណឹងជាផ្លូវការ របស់សហរដ្ឋអាមេរិក ក្នុងការសម្រេចចិត្តដកខ្លួនចេញ ពីកិច្ចព្រមព្រៀង បម្រែបម្រួលអាកាស ធាតុក្រុងប៉ារីស
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed