បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនភាគច្រើន ត្រូវបានរក្សាទុកក្នុងអាជីវកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជំនួយបរទេស ដោយមូលនិធិភាគច្រើនបានមកពី ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) នេះបើយោងតាមលោក Oksana Romanyuk ប្រធានវិទ្យាស្ថាន Mass Information NGO។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញបញ្ជាប្រតិបត្តិមួយ ដោយផ្តួចផ្តើមការផ្អាករយៈពេល៩០ថ្ងៃ នៃកម្មវិធីជំនួយបរទេសរបស់ សហរដ្ឋអាមេរិកស្ទើរតែទាំងអស់។ ជំនួយដែលត្រូវបានពិពណ៌នាថា ជាផ្នែកខាងមុខសម្រាប់កិច្ចខិតខំប្រឹងប្រែង ផ្លាស់ប្តូរនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ទីភ្នាក់ងារ USAID តាមរយៈថវិកាជាង ៦០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយបានប្រមូលប្រាក់យ៉ាងច្រើនទៅកាន់អ៊ុយក្រែន និងប្រទេសផ្សេងទៀតក្រោមមូលដ្ឋាន នៃការអភិវឌ្ឍន៍មនុស្សធម៌មួយនេះ។ គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយ របស់អ៊ុយក្រែនជាច្រើន រួមទាំងវិទ្យុ Hromadske បានផ្អាកគម្រោង និងកំពុងស្វែងរកមូលនិធិសង្គ្រោះបន្ទាន់ បន្ទាប់ពីបញ្ជារបស់លោក Trump ។ លោកRomanyuk ដដែលបាននិយាយថា ៩០ភាគរយ នៃបណ្តាសារព័ត៌មានរបស់អ៊ុយក្រែន ត្រូវបានរងផលប៉ះពាល់ដោយការផ្លាស់ប្តូរនេះ ដោយពួកគេជាច្រើនឥឡូវនេះបានព្យាយាម អំពាវនាវសម្រាប់ការបរិច្ចាគជាសាច់ប្រាក់ជាបន្ទាន់ផងដែរ ៕ ប្រែសម្រួល៖ … Continue reading បណ្តាញសារព័ត៌មានស្ទើរតែទាំងអស់ នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានគាំទ្រនិងពឹងផ្អែកទៅលើលុយ ដែលផ្តល់ដោយអាមេរិក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed