កងកម្លាំងរុស្សី បំផ្លាញផែនការភេវរកម្ម នៅលើខ្សែរថភ្លើង ក្នុងតំបន់ Stavropol

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីភ្នាក់ងារជាតិសន្តិសុខសហព័ន្ធហៅកាត់ថា FSB បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថាបុរសម្នាក់ ដែលគ្រោងនឹងធ្វើការវាយប្រហារភេរវកម្ម លើរថភ្លើងដឹកអ្នកដំណើរមួយ ត្រូវបានចាប់ខ្លួននៅក្នុង ប្រទេសរុស្ស៊ី ។ ប្រភពដដែលបានអះអាងទៀតថា ជនសង្ស័យមានប្រភព មកពីតំបន់អាស៊ី កណ្តាល ហើយត្រូវបានចោទប្រកាន់ថា បានសន្យាភក្តីភាព ចំពោះអង្គការដែលត្រូវ បានហាមឃាត់នៅ ក្នុងប្រទេសរុស្ស៊ី។ បច្ចុប្បន្នគាត់ត្រូវបានឃុំខ្លួននៅក្នុងតំបន់ Stavropol ជាបណ្តោះអាសន្ននិងកន្លែង ដែលគាត់កំពុងរៀបចំការ វាយប្រហារលើរថភ្លើង ដែលកំពុងដំណើរការរវាងទីក្រុង Kislovodsk និង Mineralnye Vody នេះបើយោងតាមសេចក្តីថ្លែង ការណ៍របស់ FSB ។ មន្ត្រី​បាន​និយាយ​ថា លោក​បាន​ធ្វើ​ការ​ស៊ើប​ អង្កេត​តំបន់​នោះ ហើយ​ទទួល​បាន​សម្ភារ​ចាំបាច់​សម្រាប់​ផ្គុំ​គ្រឿងធ្វើជាសំភារៈ​ផ្ទុះ។ កងកម្លាំងសន្តិសុខបានរាយការណ៍ទៀតថា បានរកឃើញធាតុផ្សំ សារធាតុគីមី និងគ្រាប់ផ្លោងសម្រាប់គ្រាប់បែក ដែលផលិតដោយគេហដ្ឋាន នៅឯគេហដ្ឋានរបស់បុរស នោះក្នុងទីក្រុង Yessentuki ផងដែរ។ អ្វីដែលកាន់តែច្បាស់ទៀតនោះគឺថាFSB អះអាង​ថា ជន​សង្ស័យ​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ស៊ីរី​ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ភេរវជន​ក្រោយ​ការ ​វាយ​ប្រហារនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី