ចិនវាយបកលើលោក Trump ជាមួយនឹងការដំឡើងពន្ធ លើទំនិញរបស់អាមេរិក និងស៊ើបអង្កេតទៅលើ Google
បរទេស៖ ប្រទេសចិនបានប្រកាសពីការស៊ើបអង្កេតលើ Google និងតម្លើងពន្ធថ្មីលើផលិតផលអាមេរិកជាច្រើន ភ្លាមៗបន្ទាប់ពីប្រធានាធិបតី Donald Trump បានតម្លើងពន្ធ ១០ភាគរយលើទំនិញពីទីក្រុងប៉េកាំង ដែលបន្តសង្គ្រាមពាណិជ្ជកម្មរវាងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសចិននឹងស៊ើបអង្កេតក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិក គឺ Google សម្រាប់ការរំលោភលើការប្រឆាំងនឹងការទុកចិត្ត, នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គារពីរដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ។ ទីក្រុងប៉េកាំងក៏បានប្រកាសពន្ធ ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) និង ១០% លើប្រេង និងឧបករណ៍កសិកម្មពីសហរដ្ឋអាមេរិក។ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដាក់ពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ វាមិនត្រឹមតែគ្មានប្រយោជន៍ក្នុងការ ដោះស្រាយបញ្ហារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចដល់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងចិន និងសហរដ្ឋអាមេរិក” ថែមទៀតផង។ ការតម្លើងពន្ធពីប្រទេសចិននេះ បានកើតឡើងស្ទើរតែភ្លាមៗ នៅពេលដែលពន្ធរបស់សហរដ្ឋអាមេរិកចាប់ផ្តើម។ វាផ្ទុយទៅនឹងស្ថានភាពនៅក្នុងប្រទេសម៉ិកស៊ិក និងកាណាដា ដែលប្រទេសទាំងពីរបានទទួល ការពន្យាពេលតម្លើងពន្ធពី២៥ភាគរយ សម្រាប់រយៈពេលមួយខែបន្ទាប់ពីការឈានដល់ … Continue reading ចិនវាយបកលើលោក Trump ជាមួយនឹងការដំឡើងពន្ធ លើទំនិញរបស់អាមេរិក និងស៊ើបអង្កេតទៅលើ Google
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed