បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដកខ្លួនចេញពី ស្ថាប័នសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិ ហើយនឹងមិនបន្តផ្តល់មូលនិធិសម្រាប់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ជួយជនភៀសខ្លួនប៉ាឡេស្ទីនទៀតឡើយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវកាលពីឆ្នាំមុន ហើយអាមេរិកបានបញ្ឈប់ការផ្តល់មូលនិធិ ដល់ទីភ្នាក់ងារជួយជនភៀសខ្លួនប៉ាឡេស្ទីន ដែលត្រូវបានគេស្គាល់ថា UNRWA បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់ថា វាបានផ្តល់ជម្រកឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ 2023 នៅភាគខាងត្បូងអ៊ីស្រាអែល ដែល UNRWA បានបដិសេធ។ ការប្រកាសរបស់លោក Trump បានកើតឡើងនៅថ្ងៃដែលលោកបាន ជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលប្រទេសរបស់លោកបានចោទប្រកាន់ ជាយូរមកហើយទាំងស្ថាប័នសិទ្ធិមនុស្ស និង UNRWA ពីភាពលំអៀងប្រឆាំងនឹងអ៊ីស្រាអែល និងការប្រឆាំងពួកជ្វីស។ បទបញ្ជាប្រតិបត្តិរបស់លោក Trump ក៏អំពាវនាវឱ្យមានការពិនិត្យឡើងវិញអំពី ការចូលរួមរបស់ជនជាតិអាមេរិក នៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ដែលត្រូវបានគេស្គាល់ថា … Continue reading លោក Trump ប្រកាសដកអាមេរិកចេញពី ស្ថាប័នសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងបញ្ឈប់ការផ្តល់មូលនិធិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed