ថៃ ផ្តាច់ភ្លើង ផ្តាច់អ៊ិនធ័រណិត ទៅឱ្យតំបន់ ជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើឱ្យខូចដំណើរ ការក្រុមឆបោក តាមទូរស័ព្ទ

បរទេស ៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក ភូថម វ៉េឆាយ៉ាឆៃ បាននិយាយ កាលពីយប់ ថ្ងៃអង្គារថា ប្រទេសថៃ នឹងកាត់ផ្តាច់ អគ្គិសនី សេវាអ៊ីនធឺណិត និង ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់តំបន់ចំនួនប្រាំរបស់ប្រទេស មីយ៉ាន់ម៉ានៅព្រឹកថ្ងៃពុធ ខណៈដែលថៃ គឺព្យាយាមធ្វើឱ្យខូចដំណើរការដល់ក្រុម ឆបោកតាមមជ្ឈមណ្ឌលទូរស័ព្ទ ដែលបានក្លាយជាការ គំរាមកំហែង ដល់សន្តិសុខជាតិ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលមានការចូលរួមដោយលោក ភូថម វ៉េឆាយ៉ាឆៃ ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹង មន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដែលបានសន្និដ្ឋានថា ការគំរាមកំហែងផ្នែក សន្តិសុខបានបង្ហាញពីភាពសមហេតុផលចំពោះចំណាត់ការលើក្រុមឧក្រិដ្ឋជន។ តំបន់ចំនួនបីដែលក្រុមឧក្រិដ្ឋជនត្រូវបានគេដឹងថាកំពុងប្រតិបត្តិការកំពុងត្រូវបានកំណត់គោលដៅគឺនៅ Myawaddy ឆ្លងកាត់ពី Mae Sot ក្នុងខេត្តតាក, តំបន់ Payathonzu, ទល់មុខវត្តបីក្នុងខេត្ត Kanchanaburi; និង Tachilek ទល់មុខស្រុក Mae … Continue reading ថៃ ផ្តាច់ភ្លើង ផ្តាច់អ៊ិនធ័រណិត ទៅឱ្យតំបន់ ជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើឱ្យខូចដំណើរ ការក្រុមឆបោក តាមទូរស័ព្ទ