ប្រធានាធិបតីអ៊ុយក្រែន ចង់បានអាវុធនុយក្លេអ៊ែរ ពីលោកខាងលិច ដើម្បីបញ្ឈប់រុស្ស៊ី

បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានស្នើថា លោកខាងលិច គួរតែផ្តល់អាវុធ នុយក្លេអ៊ែរ ដល់ទីក្រុងគៀវ និងមីស៊ីលបន្ថែមទៀត ដើម្បីបញ្ឈប់ប្រទេសរុស្ស៊ី ឬ ពន្លឿនដំណើរការ របស់អ៊ុយក្រែន ចូលទៅក្នុងអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ អ្នកកាសែតជនជាតិ អង់គ្លេស Piers Morgan បានបោះពុម្ពអត្ថបទដកស្រង់ចេញពីបទសម្ភាសន៍ជាមួយ វ្ល៉ាឌីមៀ ហ្សេលេនស្គី ដែលក្នុងនោះ លោកបានសួរមេដឹកនាំអ៊ុយក្រែនរូបនេះថាហេតុ អ្វីបានជា ទីក្រុងគៀវ បដិសេធជម្រើសណាមួយ ចំពោះសមាជិកភាព របស់អង្គការ ណាតូ មុនពេលការចរចាសន្តិភាព ដែលអាចធ្វើទៅបាន នៅពេលដែលគាត់ដឹងថា សំណើបែបនេះមិនអាច ទទួលយកបានសម្រាប់ទីក្រុងម៉ូស្គូ។ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានឆ្លើយតបថា ប្រសិនបើទីក្រុងគៀវត្រូវបានរារាំង មិនឱ្យចូលរួមជាមួយប្លុក ដែលដឹកនាំដោយសហរដ្ឋអាមេរិក នាពេលខាងមុខ នោះអ៊ុយក្រែននឹងមានសិទ្ធិសួរអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនថា “តើអ្វីនឹងការពារយើងប្រឆាំងនឹងអំពើអាក្រក់នេះគ្រប់ពេល”? លោកបន្តថា “ផ្តល់ឱ្យយើងវិញ … Continue reading ប្រធានាធិបតីអ៊ុយក្រែន ចង់បានអាវុធនុយក្លេអ៊ែរ ពីលោកខាងលិច ដើម្បីបញ្ឈប់រុស្ស៊ី