លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងលើតំបន់ ហ្គាហ្សាស្ទ្រីប
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើតំបន់ហ្គាហ្សាស្ទ្រីប ដោយសន្យាថា នឹងកសាងតំបន់ ដែលហែកហួរដោយសង្រ្គាមនេះឡើងវិញ និងបង្កើតឱកាសសេដ្ឋកិច្ច សម្រាប់អ្នករស់នៅ នាពេលអនាគតរបស់ខ្លួន ។ នៅពេលត្រូវបានសួរថា តើទាហានអាមេរិក នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់ហ្គាហ្សា ដែរឬទេ លោក ត្រាំ បានប្តេជ្ញាថានឹង “ធ្វើអ្វីដែលចាំបាច់” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចប្រជុំរវាងលោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមាន ។ ប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញនូវទស្សនៈរបស់លោកថា ប្រជាជនប៉ាឡេស្ទីន គួរតែតាំងទីលំនៅជាអចិន្ត្រៃយ៍នៅកន្លែងផ្សេង ដោយបន្ថែមថា អាមេរិកនឹង “កាន់កាប់” តំបន់ហ្គាហ្សា និងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្រះការបំផ្លិចបំផ្លាញ ដែលបន្សល់ទុកដោយសង្រ្គាមរយៈពេល ១៥ ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ នៅពេលដែលត្រូវបានគេ សួរឱ្យបញ្ជាក់ពីអ្វីដែលលោកចង់មានន័យដោយ “ការកាន់កាប់”, … Continue reading លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងលើតំបន់ ហ្គាហ្សាស្ទ្រីប
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed