លោក Trump បង្ហាញផែនការដកទ័ពចេញពីប្រទេសស៊ីរី ទាំងស្រុងរយៈពេល ១ទៅ៣ខែខាងមុខ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណកំពុងរៀបចំផែនការ សម្រាប់ការដកទ័ពអាមេរិកទាំងស្រុង ចេញពីប្រទេសស៊ីរី ។ ស្ថិតនៅក្រោមរដ្ឋាភិបាលគ្រប់គ្រងដោយលោក Donald Trump ដែលលោកបានលើកឡើងថា ការចូលរួមផ្នែកយោធារបស់អាមេរិក នៅក្នុងប្រទេសនេះមិនមានគោលបំណង មានប្រយោជន៍នោះទេ។ ទាហានអាមេរិកបានចូលទៅ ក្នុងប្រទេសស៊ីរីតាំងតែពីក្នុងឆ្នាំ ២០១៤ ក្រោមលេសនៃការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS ដែលជាអតីតក្រុម ISIS) ហើយបានរក្សាវត្តមានក្នុងប្រទេសតាំងពីពេលនោះមក ទោះបីជាមិនដែលត្រូវបានក្រុងដាម៉ាសស្នើសុំឬស្វាគមន៍ក៏ដោយ។ យោងតាមពីប្រភពរបស់ NBC កាលពីថ្ងៃអង្គារ ផងដែរមន្ត្រីការពារជាតិអាមេរិក បានចាប់ផ្តើមរៀបចំផែនការដកទ័ព ដោយមានពេលវេលាកំណត់ពី៣០ទៅ ៩០ថ្ងៃ។ គួរឲ្យដឹងដែរថាប្រភពពីមន្ត្រីយោធា សុំមិនបញ្ចេញឈ្មោះចំនួន២រូប បានប្រាប់បណ្តាញថា ទីប្រឹក្សាសន្តិសុខជាតិថ្មីរបស់លោក Trump គឺលោក Mike Waltz ថាបានជួបជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ នៅទីស្នាក់ការកណ្តាលនៃបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកនៅទីក្រុង Tampa រដ្ឋហ្វ្លរីដាកាលពីថ្ងៃសុក្ររួចទៅហើយ ដែលជាកន្លែងដែលគាត់ត្រូវបានគេរាយការណ៍ថា បានសង្ខេបអំពីស្ថានភាពនៅមជ្ឈិមបូព៌ា ៕ ប្រែសម្រួល៖ ស៊ុន លី
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed