មហាសេដ្ឋី Elon Musk ចោទលោក Joe Biden ថាបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់

បរទេស៖ លោក Elon Musk បានចោទប្រកាន់រដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក Joe Biden ថា បានបង្វែរមូលនិធិរាប់ពាន់លានដុល្លារពីអ្នកបង់ពន្ធ ឱ្យឆ្ងាយពីការជួយជនជាតិអាមេរិក ដែលត្រូវការជំនួយ ហើយជំនួសមកវិញនូវការប្រើប្រាស់លុយទាំងនោះ ដើម្បីគាំទ្រជនចំណាកស្រុកដែលគ្មានឯកសារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សហគ្រិនជាមហាសេដ្ឋីរូបនេះ គឺសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក បច្ចុប្បន្នលោក Donald Trump និងជាអ្នកដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាអង្គការទទួលខុសត្រូវក្នុងការកាត់បន្ថយ ការចំណាយរបស់រដ្ឋាភិបាលដែលខ្ជះខ្ជាយ។ លោក Musk បានបញ្ចេញយោបល់អំពីផលប៉ះពាល់សេដ្ឋកិច្ច នៃអន្តោប្រវេសន៍ខុសច្បាប់ ដែលជារឿយៗរិះគន់ការចំណាយរបស់រដ្ឋាភិបាល លើសេវាសង្គមសម្រាប់ប្រជាជន នៅក្នុងប្រទេសដោយខុសច្បាប់។ លោកបានអះអាងថា គោលនយោបាយរបស់សហព័ន្ធ បានលើកទឹកចិត្តដល់ការឆ្លងកាត់ព្រំដែនខុសច្បាប់ ខណៈដែលកំពុងដាក់បន្ទុកផ្នែកហិរញ្ញវត្ថុ យ៉ាងសំខាន់លើពលរដ្ឋអាមេរិក។ លោក Elon Musk បាននិយាយនៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃអង្គារថា “ក្រោមការគ្រប់គ្រងរបស់លោក Biden ប្រាក់រាប់ពាន់លានដុល្លារត្រូវបានផ្លាស់ប្តូរ ពីការជួយជនជាតិអាមេរិកដែលត្រូវការជំនួយ ក្នុងការសម្របសម្រួលការធ្វើអន្តោប្រវេសន៍ខុសច្បាប់, រញ៉េរញ៉ៃខ្លាំង!” ។ … Continue reading មហាសេដ្ឋី Elon Musk ចោទលោក Joe Biden ថាបានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីលើកកម្ពស់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់