បរទេស៖ អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធ ក្នុងចំណោមការចោទប្រកាន់ជាច្រើន ដែលរួមមានការគ្រោងធ្វើឃាតប្រធានាធិបតី អំពើពុករលួយទ្រង់ទ្រាយធំ និងបរាជ័យក្នុងការថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពគឃ្លើនរបស់ចិនប្រឆាំងនឹង កម្លាំងហ្វីលីពីនក្នុងជម្លោះសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណាត់ការរបស់សមាជិកសភាក្នុងសភា ដែលភាគច្រើនជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតី Ferdinand Marcos Jr. គឺបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវ ជម្លោះនយោបាយដ៏ជូរចត់រវាងមេដឹកនាំកំពូល ទាំងពីរនៃលទ្ធិប្រជាធិបតេយ្យដ៏ប្រេះឆាបំផុតមួយនៅអាស៊ី។ លោក Marcos បានបង្កើនទំនាក់ទំនងផ្នែកការពារជាតិជាមួយសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ប្រទេសរបស់លោកគឺសហរដ្ឋអាមេរិក ខណៈដែលឪពុករបស់អនុប្រធានាធិបតីគឺអតីតប្រធានាធិបតី លោក Rodrigo Duterte បានចិញ្ចឹមបីបាច់ទំនាក់ទំនងដ៏កក់ក្ដៅជាមួយប្រទេសចិន និងរុស្ស៊ី ក្នុងអំឡុងពេលអាណត្តិដ៏ខ្លាំងក្លារបស់លោកដែលបានបញ្ចប់នៅឆ្នាំ២០២២ ។ លោកស្រី Sara Duterte មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការចោទប្រកាន់នេះទេ ប៉ុន្តែបងប្រុសរបស់លោកស្រី គឺតំណាងរាស្រ្តលោក Paolo Duterte បាននិយាយថា វាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ លោកបានបន្តថា សមាជិកសភាជាគូប្រជែងបានព្យាយាម ប្រមូលហត្ថលេខាយ៉ាងឆាប់រហ័ស និងជំរុញឲ្យមាន «ករណីចោទប្រកាន់ដោយគ្មានមូលដ្ឋាន» ទៅកាន់ព្រឹទ្ធសភា។ លោកស្រី … Continue reading អនុប្រធានាធិបតីហ្វីលីពីន ដែលជាកូនស្រីរបស់លោក Duterte ត្រូវបានចោទប្រកាន់ពីបទគ្រោងធ្វើឃាត ប្រធានាធិបតី និងការចោទប្រកាន់ផ្សេងទៀត
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed