មេដឹកនាំចិន និងថៃ បង្កើនការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន
បរទេស ៖ មេដឹកនាំប្រទេសថៃ និងចិនបានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់បន្ថែមទៀតដើម្បីបង្ក្រាបការឆបោកតាមមជ្ឈមណ្ឌល ហៅទូរស័ព្ទ និងឧក្រិដ្ឋកម្មផ្សេងៗ ដែលបានកើតឡើងជាកង្វល់ឆ្លងព្រំដែន ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឱ្យប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម នៅក្នុងតំបន់ ដើម្បីការពារប្រជាជន។ នាយករដ្ឋមន្ត្រីថៃលោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បាននិយាយថា ប្រទេសថៃមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន និងប្រទេសជិតខាងផ្សេងទៀត ដើម្បីបញ្ចប់ការបោកប្រាស់ ការក្លែងបន្លំល្បែងស៊ីសង និងសកម្មភាពខុសច្បាប់ផ្សេងទៀត។ បញ្ហានេះត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សានៅ សាល Great Hall ក្នុងទីក្រុងប៉េកាំងក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលបួនថ្ងៃរបស់លោកស្រី ផែតងតាន នៅប្រទេសចិន។ លោក ស៊ី បានថ្លែងអំណរគុណ ដល់លោកស្រី ផែតងតាន សម្រាប់ “វិធានការដ៏រឹងមាំ” ប្រទេសថៃ បានចាត់វិធានការប្រឆាំង នឹងក្រុមជនខិលខូច … Continue reading មេដឹកនាំចិន និងថៃ បង្កើនការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed