លោក Donald Trump កាត់ជំនួយ ដែលផ្តល់ឱ្យជំរក សម្រាប់ជនភៀសខ្លួន នៅក្នុងប្រទេសថៃ
បរទេស ៖ ក្រសួងសុខាភិបាល សាធារណៈ របស់ប្រទេសថៃ នឹងបើកមជ្ឈមណ្ឌលបញ្ជាមួយ ដើម្បីសម្របសម្រួល ជាមួយមន្ទីរពេទ្យព្រំដែន ជុំវិញការព្យាបាលអ្នកជំងឺជនភៀសខ្លួន បន្ទាប់ពីការព្យួរថវិកា របស់គណៈកម្មាធិការ សង្គ្រោះអន្តរជាតិ (IRC)។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Somsak Thepsutin បាននិយាយថា ខ្លួនក៏មានគម្រោងបញ្ជូនក្រុមគ្រូពេទ្យ ចល័តទៅផ្តល់ការព្យាបាល នៅក្នុងជម្រកជនភៀសខ្លួនរៀងរាល់សប្តាហ៍ក្នុងអំឡុងពេលនោះដែរ។ នេះធ្វើតាមការសម្រេចចិត្តនាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការផ្អាកការផ្តល់មូលនិធិសម្រាប់ IRC រយៈពេលបីខែ។ សម្រាប់ប្រទេសថៃ លោក Somsak បាននិយាយថា រួមមានជំរកជនភៀសខ្លួន ចំនួនប្រាំបួនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៤ ហើយឥឡូវនេះ ជាជម្រកសម្រាប់ជនភៀសខ្លួន យ៉ាងហោចណាស់ ១០ម៉ឺននាក់ ។ ប្រាំពីរក្នុងចំណោមនោះ ដែលមានទីតាំងនៅ Ratchaburi, Kanchanaburi, Tak និង Mae Hong … Continue reading លោក Donald Trump កាត់ជំនួយ ដែលផ្តល់ឱ្យជំរក សម្រាប់ជនភៀសខ្លួន នៅក្នុងប្រទេសថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed