ប្រធានាធិបតីអ៊ីស្រាអែល ថា លោក Trump នឹងពិភាក្សាជា មួយបណ្តាមេដឹកនាំអារ៉ាប់ ស្តីពីការតាំងទីលំនៅថ្មី របស់ប្រជាជន ប៉ាឡេស្ទីន

បរទេស៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានប្រាប់ Fox News កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយមេដឹកនាំអារ៉ាប់ ទាក់ទងនឹងសំណើ របស់លោកក្នុងការផ្លាស់ ទីលំនៅប្រជាជនប៉ាឡេស្ទីន ពីតំបន់ ហ្គាហ្សា ទៅកាន់ប្រទេសជិតខាង ខណៈដែលតំបន់ជុំវិញ កំពុងត្រូវបានសាងសង់ឡើងវិញ។ ផែនការរបស់លោក Trump ក្នុងការផ្តាស់ទីប្រជាជនប៉ាឡេស្ទីននេះ ក៏បានទាក់ទាញការថ្កោលទោស អន្តរជាតិផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ លោក Herzog បានទទូចថា ប្រធានាធិបតីអាមេរិកមិននិយាយអំពីការកាន់កាប់តំបន់ហ្គាហ្សាដោយយោធាទេ ហើយបានជំរុញឱ្យប្រទេសជិតខាងផ្តល់ដំណោះស្រាយជំនួស។ លោកថា “ប្រធានាធិបតី Trump គ្រោងនឹងជួបជាមួយមេដឹកនាំធំៗ មេដឹកនាំអារ៉ាប់ ទីមួយ និងសំខាន់បំផុត ស្តេចហ្ស៊កដានី និងប្រធានាធិបតីអេហ្ស៊ីប ហើយខ្ញុំគិតថា ព្រះអង្គម្ចាស់ រាជទាយាទនៃអារ៉ាប៊ីសាអូឌីតផងដែរ… ពួកគេគឺជាដៃគូ ដែលត្រូវតែស្តាប់ ត្រូវតែពិភាក្សាជាមួយ … Continue reading ប្រធានាធិបតីអ៊ីស្រាអែល ថា លោក Trump នឹងពិភាក្សាជា មួយបណ្តាមេដឹកនាំអារ៉ាប់ ស្តីពីការតាំងទីលំនៅថ្មី របស់ប្រជាជន ប៉ាឡេស្ទីន