សមាជិក BRICS មួយសម្រេចចិត្តផ្តល់សិទ្ធ ក្នុងការរុករករ៉ែប្រេងឆៅរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនយក្សរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Al Mal បានរាយការណ៍ដោយដកស្រង់ ប្រភពពីប្រភពនានាថា ប្រទេសអេហ្ស៊ីបបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនប្រេង Lukoil ក្នុងការរុករក និងអភិវឌ្ឍតំបន់សំខាន់មួយសម្រាប់ផលិតប្រេង។ ការសម្រេចចិត្តរបស់សមាជិក BRICS មួយនេះត្រូវបានធ្វើឡើងក្រោយ រយៈពេលតែមួយខែប៉ុណ្ណោះបន្ទាប់ពី សហរដ្ឋអាមេរិកបានកំណត់គោលដៅ ដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសរុស្សី។ Al Mal បានសរសេរទៀតថា ក្រុមហ៊ុនប្រេងយក្សរុស្ស៊ីនឹង វិនិយោគយ៉ាងហោចណាស់២២,៥ លានដុល្លារក្នុងរយៈពេល ៦ឆ្នាំទៅក្នុងសម្បទាន South Wadi Al-Sahel ។ គេសង្កេតឃើញថា មិនដូចដំណើរការដេញថ្លៃបែបប្រពៃណីទេ សម្បទានត្រូវបានផ្តល់ជូនតាមរយៈកិច្ចព្រមព្រៀងផ្ទាល់រវាងក្រសួងប្រេង របស់ប្រទេសអេហ្ស៊ីប និងក្រុមហ៊ុន Lukoil ។ កិច្ចព្រមព្រៀងដែលបានរាយការណ៍មក ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័នជាច្រើនដែលរដ្ឋាភិបាលអេហ្ស៊ីប បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបរទេស កាលពីដើមខែនេះហើយ គម្រោង​ទាំង​នោះ​រួម​បញ្ចូល​ទាំង​ការ​បណ្តាក់​ទុន នៅ​តំបន់​វាលខ្សាច់​ភាគ​ខាង​លិច និង​តំបន់​ស៊ីណៃ​ខាង​ជើង​ដែល ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ២២៥,៣ លាន​ដុល្លារផងដែរ។ ក្រុមហ៊ុន Lukoil គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នដែលត្រូវបានជួញដូរ ជាសាធារណៈដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលមានចំនួនប្រហែល២ភាគរយ … Continue reading សមាជិក BRICS មួយសម្រេចចិត្តផ្តល់សិទ្ធ ក្នុងការរុករករ៉ែប្រេងឆៅរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនយក្សរុស្សី