បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមអ្នកមាននៅប្រទេសដាណឺម៉ាក បានស្នើឱ្យប្រទេសរបស់ពួកគេ ទិញយករដ្ឋកាលីហ្វ័រញ៉ា California សហរដ្ឋអាមេរិកក្នុងតម្លៃ ១ទ្រីលានដុល្លារ និងការផ្គត់ផ្គង់កុម្មង់នំនានាពីប្រទេសដាណឺម៉ាក ពេញមួយជីវិតផងដែរ។ គួរឲ្យដឹងដែរថាគំនិតនៃការទិញទឹកដីនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាក់ជាថ្មីពីការចាប់អារម្មណ៍ របស់លោកក្នុងការទិញយកទឹកដី Greenlandចេញពីប្រទេសដាណឺម៉ាក។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញនូវគំនិតរបស់លោកសាជាថ្មីម្តងហើយម្តងទៀត នៃផែនការគ្រប់គ្រងដែនកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក ដោយលើកឡើងពីតម្លៃយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់របស់កោះនេះ សម្រាប់សហរដ្ឋអាមេរិកប៉ុន្តែយ៉ាងណាក្តី ទាំងមន្ត្រីរបស់ដាណឺម៉ាកនិង Greenland បានច្រានចោលគំនិតនេះយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បានផ្តល់យោបល់ថា លោកនឹងត្រៀមប្រើប្រាស់កម្លាំងយោធា និងសេដ្ឋកិច្ច ដើម្បីទទួលបានទឹកដីឲ្យទាល់តែបានដោយក្នុងនោះសូម្បីតែ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានសង្កត់ធ្ងន់កាលពីខែមុនថា ការទិញ Greenland គឺជាគោលដៅដ៏ច្បាស់លាស់ និង មិនមែនជារឿងលេងសើចនោះទេ។ ជាការឆ្លើយតបទៅនឹងការ បន្តចំណាប់អារម្មណ៍របស់លោក Trump លើកោះនេះ ក្រុមអ្នកមានដែលត្រូវបានគេស្គាល់ថា Denmarkification បានគូសបញ្ជាក់អំពីសំណើផ្ទាល់ខ្លួនរបស់ខ្លួន … Continue reading ក្រុមមហាសេដ្ឋីដាណឺម៉ាក បង្កើតគ្រុបវិនិយោគបង្ហាញផែនការចង់ទិញរដ្ឋ California ជាមួយនឹងតម្លៃ ១ទ្រីលានដុល្លារ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed