លោក Donald Trump បញ្ជាឱ្យភ្នាក់ងារសហព័ន្ធ គោរពតាមការកាត់បន្ថយ របស់លោក Elon Musk

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជា ប្រតិបត្តិដែលតម្រូវឱ្យភ្នាក់ងារ សហព័ន្ធរបស់សហរដ្ឋអាមេរិក អនុវត្តវិធានការ កាត់បន្ថយកម្លាំងពលកម្ម និងប្រសិទ្ធភាព ដែលគូសបញ្ជាក់ដោយក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលដឹកនាំដោយលោក Elon Musk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បានចុះហត្ថលេខា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ បទបញ្ជានេះណែនាំភ្នាក់ងារ ឱ្យកំណត់ការជួលទៅមុខតំណែងសំខាន់ៗ និងសហការជាមួយ DOGE ដើម្បីកំណត់តំបន់ សម្រាប់ការកាត់បុគ្គលិកសំខាន់ៗ និងការលុបបំបាត់ភ្នាក់ងារសក្តានុពល ។ បង្ហាញខ្លួនជាមួយលោក Trump នៅក្នុងការិយាល័យ Oval កាលពីថ្ងៃអង្គារ លោក Musk បានការពារគំនិតផ្តួចផ្តើមនេះ ដោយបញ្ជាក់ថា ប្រជាជនអាមេរិក “បានបោះឆ្នោតឱ្យកំណែទម្រង់រដ្ឋាភិបាលដ៏សំខាន់ ហើយនោះជាអ្វីដែលពួកគេនឹងទទួលបាន” ។ លោក Musk បាននិយាយថា “វាមិនមែនជាជម្រើសសម្រាប់ពួកយើង ក្នុងការកាត់បន្ថយការចំណាយរបស់សហព័ន្ធនោះទេ … Continue reading លោក Donald Trump បញ្ជាឱ្យភ្នាក់ងារសហព័ន្ធ គោរពតាមការកាត់បន្ថយ របស់លោក Elon Musk