ក្រុមឆបោកនៅមីយ៉ាន់ម៉ា ដោះលែងមនុស្ស២៦១នាក់ ក្រោយពីថៃ ផ្តាច់ភ្លើង និងផ្តាច់សេវាអ៊ិនធ័រណិត

បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិថៃលោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងរៀបចំសម្រាប់ការហូរចូល នៃជនរងគ្រោះបរទេសដែលត្រូវបាន ដោះលែងពីក្រុមឆបោកតាមមជ្ឈមណ្ឌល ហៅទូរស័ព្ទនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសថៃបានកាត់ផ្តាច់ថាមពល និងអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Phumtham Wechayachai បានធ្វើការអត្ថាធិប្បាយនេះប៉ុន្មានម៉ោង មុនពេលដែលកងទ័ពពុទ្ធសាសនាការ៉ែនប្រជាធិបតេយ្យ (DKBA) បានបញ្ជូនជនរងគ្រោះចំនួន ២៦១ នាក់ទៅប្រទេសថៃដើម្បីធ្វើមាតុភូមិនិវត្តន៍។ ពួកគេបានមកដល់ស្រុក Phop Phra នៃខេត្ត Tak ប្រហែលម៉ោង ៤ និង ៣០ នាទីរសៀល បន្ទាប់ពីត្រូវបានគេជួយសង្គ្រោះពី KK Park និងកន្លែងកម្សាន្ត Shwe Kokko។ អាជ្ញាធរថៃបាននិយាយថា ជនបរទេសទាំងនោះនឹងត្រូវបានសាកសួរ និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ ដោយមានការសម្របសម្រួល ពីស្ថានទូតរបស់ពួកគេ។ ដូចករណីកន្លងមក គេរំពឹងថា អាជ្ញាធរនឹងរកឃើញថា អ្នកខ្លះត្រូវបានជួញដូរ ខណៈខ្លះទៀតទទួលយកការងារដោយស្ម័គ្រចិត្ត។ កាលពីព្រឹកថ្ងៃពុធ … Continue reading ក្រុមឆបោកនៅមីយ៉ាន់ម៉ា ដោះលែងមនុស្ស២៦១នាក់ ក្រោយពីថៃ ផ្តាច់ភ្លើង និងផ្តាច់សេវាអ៊ិនធ័រណិត