តម្លៃភ្លើងនៅប្រទេស ៣របស់អឺរ៉ុប កើនឡើងជិតទ្វេដង ក្រោយពីផ្តាច់ចេញ ពីបណ្តាញបញ្ជូន អគ្គិសនី របស់ប្រទេសរុស្ស៊ី

បរទេស ៖ តម្លៃអគ្គិសនីនៅក្នុងតំបន់បាល់ទិក (ប្រទេស អេស្តូនី, ឡាតវី និងប្រទេស លីទុយអានី) បានកើនឡើងជិតទ្វេដង ចាប់តាំងពីប្រទេសទាំង៣ បានផ្តាច់ចេញពីបណ្តាញ បញ្ជូនអគ្គិសនីរបស់ប្រទេសរុស្ស៊ី កាលពីសប្តាហ៍មុន, នេះបើតាម ទិន្នន័យជួញដូរពី Nord Pool បានបង្ហាញកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បណ្តាញដែលរដ្ឋបាល់ទិកទាំងបីបានចាកចេញ ហៅថា BRELL Energy Ring បានធ្វើបណ្តាញរួម នៃប្រទេសបេឡារុស្ស រុស្ស៊ី អេស្តូនី ឡាតវី និងលីទុយអានី ក្រោមការបញ្ជូនកណ្តាលរបស់ទីក្រុងម៉ូស្គូ។ ទោះជាយ៉ាងណាក៏ដោយ ប៉ុន្មានឆ្នាំមុន រដ្ឋទាំងបីរបស់សហភាពអឺរ៉ុបនេះបានសន្យាថា នឹងកាត់ផ្តាច់ប្រព័ន្ធរបស់ពួកគេចេញពី BRELL ដោយអះអាងថា ការពឹងផ្អែកលើបណ្តាញដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី បានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថាមពលរបស់ពួកគេ។ កាលពីថ្ងៃអាទិត្យ ប្រទេសទាំងបី គឺ អេស្តូនី ឡាតវី និងលីទុយអានី បានប្រកាសថា បានផ្តាច់ ដោយជោគជ័យពី BRELL និងធ្វើសមកាលកម្មប្រព័ន្ធ … Continue reading តម្លៃភ្លើងនៅប្រទេស ៣របស់អឺរ៉ុប កើនឡើងជិតទ្វេដង ក្រោយពីផ្តាច់ចេញ ពីបណ្តាញបញ្ជូន អគ្គិសនី របស់ប្រទេសរុស្ស៊ី