វៀតណាម​ បង្ហាញឆន្ទៈ​ពិភាក្សា ​ជាមួយ​អាមេរិក​ ជុំវិញផែនការតម្លើងពន្ធ ២៥ភាគរយ លើ​ដែកថែប​ និង​អាលុយមីញ៉ូម​ ដែល​នាំចូល

បរទេស៖ ក្រសួងការបរទេសវៀតណាម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាម មានឆន្ទៈក្នុងការពិភាក្សា ជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហា ពាណិជ្ជកម្ម ខណៈដែលអាមេរិកត្រៀម ខ្លួនរួចជាស្រេចក្នុងការដំឡើងពន្ធ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម ដែលនាំចូល ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុង កិច្ចប្រជុំសារព័ត៌មានជាទៀងទាត់ថា “វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមពិភាក្សា ជាមួយសហរដ្ឋអាមេរិកក្នុងលក្ខណៈស្ថាបនា និងកិច្ចសហប្រតិបត្តិការ ដើម្បីចែករំលែកព័ត៌មាន ជំរុញការយល់ដឹង និងការដោះស្រាយនូវបញ្ហាលេចធ្លោ ដោយហេតុនេះ ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី របស់យើងឱ្យកាន់តែរឹងមាំ និងស្ថិរភាព បំពេញនូវផលប្រយោជន៍របស់ភាគីទាំងពីរ”។ លោកស្រី Hang បានឆ្លើយតបទៅនឹងការសាកសួរ អំពីប្រតិកម្មរបស់វៀតណាម ចំពោះលទ្ធភាព ដែលសហរដ្ឋអាមេរិកដាក់ពន្ធ ២៥ភាគរយ លើផលិតផលដែក និងអាលុយមីញ៉ូមទាំងអស់ ដែលនាំចូលមកក្នុងប្រទេស ។ លោកស្រី Hang បាននិយាយថា … Continue reading វៀតណាម​ បង្ហាញឆន្ទៈ​ពិភាក្សា ​ជាមួយ​អាមេរិក​ ជុំវិញផែនការតម្លើងពន្ធ ២៥ភាគរយ លើ​ដែកថែប​ និង​អាលុយមីញ៉ូម​ ដែល​នាំចូល