អ្នកទេសចរ ជនជាតិរុស្សីម្នាក់ បានស្លាប់ ក្រោយពីលេង water slide នៅលើទូក នៅ ប៉ាតាយ៉ា ប្រទេសថៃ
បរទេស ៖ បុរសជាអ្នកទេសចរជនជាតិរុស្សីម្នាក់បានស្លាប់ បន្ទាប់ពីលេងឧបករណ៍រអិលចូលទឹក ឬ water slide នៅលើទូកទេសចរណ៍នៅប៉ាតាយ៉ា ប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Andrew Anganov អាយុ ៣៣ឆ្នាំ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅលើទូកក្បែរកោះសាក់ ក្នុងស្រុក Bang Lamung នៅម៉ោងប្រហែល ៥ ល្ងាច។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន The Pattaya News បានឱ្យដឹងថា ការព្យាយាមជួយសង្គ្រោះគាត់នៅពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យទីក្រុងប៉ាតាយ៉ា មិនបានជោគជ័យទេ ។ សមាជិកទូកម្នាក់បាននិយាយថា Andrew បានប្រើស្លាយទឹករបស់ទូកចូលសមុទ្រ។ បន្ទាប់ពីត្រឡប់មកកប៉ាល់វិញ គាត់បានត្អូញត្អែរពីការឈឺឆ្អឹងខ្នងធ្ងន់ធ្ងរមុនពេលដួល។ Suparat Meepreecha មន្ត្រីប៉ូលិសទេសចរណ៍ប៉ាតាយ៉ា បាននិយាយថា Anganov បានមកដល់ប៉ាតាយ៉ា កាលពីថ្ងៃអាទិត្យ។ ការស៊ើបអង្កេតលើ ឧប្បត្តិហេតុកំពុងបន្ត៕ប្រែសម្រួលៈ … Continue reading អ្នកទេសចរ ជនជាតិរុស្សីម្នាក់ បានស្លាប់ ក្រោយពីលេង water slide នៅលើទូក នៅ ប៉ាតាយ៉ា ប្រទេសថៃ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed