កិច្ចប្រជុំកំពូលជំនួបរវាងលោក Putin និងលោក Trump រំពឹងទុកថា នឹងធ្វើឡើងនៅក្នុងខែកុម្ភៈនេះ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump អាចនឹងជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត នៅចុងខែនេះ។ ព័ត៌មាននេះអាចយកជាការបានដោយ យោងទៅតាមប្រភពពីសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីអនាមិកក្នុងជួររដ្ឋាភិបាល។ ក្នុងនោះផងដែរកាសែតPolitico ក៏បានអះអាងស្រដៀងគ្នាថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន នឹងធ្វើដំណើរទៅកាន់ព្រះរាជាណាចក្រអារ៉ាប់នេះ ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខ។ របាយការណ៍នេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីលោក Trump និងលោកPutinបានសន្ទនាគ្នាតាមទូរស័ព្ទ ដែលជាការកត់សម្គាល់ពីទំនាក់ទំនង ផ្ទាល់រវាងប្រមុខរដ្ឋអាមេរិក និងរុស្ស៊ីជាលើកដំបូងចាប់តាំងពី ការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។ គួរឲ្យដឹងដែឬថា ប្រធានាធិបតីទាំងពីរបានយល់ព្រមបន្តការសន្ទនា និងរៀបចំកិច្ចប្រជុំដោយផ្ទាល់ នៅក្នុងប្រទេសទីបីក៏ដូចជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរៀងខ្លួន បន្ថែមទៀតផងដែរនាពេលខាងមុខ៕ ប្រែសម្រួល៖ ស៊ុន លី