ប្រទេសចិន នៅតែជាកម្លាំងស្ថាបនា ក្នុងការផ្លាស់ប្តូរ ពិភពលោក
មុយនិក ៖ សន្និសីទសន្តិសុខទីក្រុងមុយនិក លើកទី៦១ (MSC) បានបញ្ចប់កាលពីថ្ងៃអាទិត្យ ។ នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ិនហួ អ្នកជំនាញចិន ដែលចូលរួមក្នុង MSC បានឲ្យដឹងថា ព្រឹត្តិការណ៍នេះបានដោះស្រាយភាព មិនប្រាកដប្រជាជាសកល ដែលកំពុងលេចឡើងជាច្រើន ខណៈដែលប្រទេសចិន បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើជាកម្លាំងស្ថាបនានៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរ។ របាយការណ៍សន្តិសុខមួយត្រូវបានចេញផ្សាយនៅមុនសន្និសីទ ដោយផ្តោតលើពហុប៉ូលភាវូបនីយកម្ម ហើយផ្នែកសហរដ្ឋអាមេរិក របស់ខ្លួនបានកត់សម្គាល់ថា រដ្ឋបាលសហរដ្ឋអាមេរិករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ សន្យាថានឹងមានការចូលរួមជាលក្ខណៈអន្តរជាតិ ដែលមានជម្រើសច្រើន ជាញឹកញាប់ឯកតោភាគី លុះត្រាតែមានការបកស្រាយយ៉ាងចង្អៀតចង្អល់ អំពីផលប្រយោជន៍របស់សហរដ្ឋអាមេរិក។” លោក Wang Junsheng អ្នកស្រាវជ្រាវនៅវិទ្យាស្ថានយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក និងសកល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានឲ្យដឹងថា ការផ្តោតសំខាន់នៃសន្និសីទនេះ គឺភាពមិនច្បាស់លាស់ដែលកើតចេញពីរដ្ឋបាលលោក ត្រាំ ។ លោកបានលើកឡើងថា សេចក្តីថ្លែងការណ៍ និងទង្វើកន្លងមករបស់រដ្ឋបាល បានបង្ហាញពីការមិនគោរពដល់សណ្តាប់ធ្នាប់អន្តរជាតិ និងការរំខានដល់ ប្រព័ន្ធអន្តរជាតិ ដែលមានស្រាប់។ របាយការណ៍បានបញ្ជាក់ថា ភាពព្រងើយកន្តើយរបស់រដ្ឋបាល លោកត្រាំ ចំពោះភ្នាក់ងាររបស់អង្គការសហប្រជាជាតិ … Continue reading ប្រទេសចិន នៅតែជាកម្លាំងស្ថាបនា ក្នុងការផ្លាស់ប្តូរ ពិភពលោក
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed