កាណាដា ៖ ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋាន Pearson ទីក្រុង Toronto បណ្តាលឱ្យរបួសមនុស្ស ១៧នាក់

បរទេស៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines បានមកដល់អាកាសយានដ្ឋាន Pearson នៃទីក្រុង Toronto របស់កាណាដា យ៉ាងតក់ស្លុត ហើយបានធ្លាក់ក្រឡាប់ផ្ងារជើង ឡើងលើកាលពីថ្ងៃចន្ទ ដោយបានបណ្តាល ឲ្យមនុស្ស ១៧ នាក់រងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អាកាសយានដ្ឋាន បានបញ្ជាក់នៅលើ X ថា “ឧប្បត្តិហេតុ” បានកើតឡើងជាមួយជើងហោះហើរ Delta ពីទីក្រុង Minneapolis ហើយអ្នកដំណើរមាន ៧៦ នាក់និងនាវិក ៤ នាក់ត្រូវបានរាប់បញ្ចូល។ គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ហើយជើងហោះហើរនៅអាកាសយាន ដ្ឋានដែលផ្ទុកអ្នកដំណើរច្រើន ជាងអាកាសយានដ្ឋានកាណាដា ផ្សេងទៀតត្រូវបានផ្អាកដំណើរការប្រហែលពីរម៉ោងកន្លះ។ ផ្លូវរត់ពីរនឹងនៅតែបិទ ក្នុងអំឡុងពេលស៊ើបអង្កេត។ លោក Deborah Flint នាយកប្រតិបត្តិនៃ Greater Toronto Airports Authority បានប្រាប់អ្នកយកព័ត៌មានថា “យើងពិតជាមានអំណរគុណខ្លាំងណាស់ ដែលមិនមានការបាត់បង់អាយុជីវិត … Continue reading កាណាដា ៖ ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋាន Pearson ទីក្រុង Toronto បណ្តាលឱ្យរបួសមនុស្ស ១៧នាក់